ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃឹម ស៊ុនសូដា ៖ ដាក់ផែនការរួច ត្រូវតែអនុវត្ត ដើម្បីសម្រាលការកំបាករបស់ពលរដ្ឋ

2 ខែ មុន 35 tnn_admin

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយលោក កៀង ល័ក្ស អភិបាលរងខណ្ឌ លោកនាយករដ្ឋបាលខណ្ឌ បានចុះពិនិត្យសកម្មភាពគ្រឿងចក្រកាយដីបង្ហូរទឹក ដើម្បីរំដោះទឹកដក់ចេញពីផ្លូវជាតិលេខ ៤ ត្រង់ចំនុចខាងមុខវិទ្យាស្ថាន កងរាជអាវុធហត្ថ ស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ព្រមទាំងជួយសម្រួល និងបញ្ចៀសគ្រោះថ្នាក់ចរាចរដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលធ្វើដំណើរឆ្លងកាត់ ។

លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ប្រាប់ថា កាលពីម្សិលម៉ិញ ក្រោយភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើអោយកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលើនេះ រងការជនលិច បង្កការលំបាកដល់អ្នកដំណើរ ទើប លោកដាក់ផែនការបន្ទាន់ ដោយដាក់គ្រឿងចក្រ កាយរំដោះទឹក អោយហូរអស់ពីលើដងផ្លូវ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ