ព្រឹតិ្តការណ៍ថ្មីៗ

ព្រឹកថ្ងៃអាទិត្យនេះ  អភិបាលខណ្ឌកំបូល ចុះរៀបចំសណ្តាប់ធ្នាប់  ពិនិត្យការឈូសឆាយ សំអាតចិញ្ចើមផ្លូវ តាមបណ្តោយផ្លូវជាតិលេខ៤

2 ខែ មុន 85 tnn_admin

ភ្នំពេញ៖ ដោយមានយកចិត្តទុកដាក់ ពីសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃអាទិត្យ១១កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១១ សីហា ឆ្នាំ២០១៩នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌ  កៀង ល័ក្ស អភិបាលរង និង ​ លោកនាយករដ្ឋបាល ខណ្ឌកំបូល បានចុះពិនិត្យស្ថានភាពទូទៅក្នុងមូលដ្ឋាន រៀបចំសណ្តាប់ធ្នាប់  ពិនិត្យការឈូសឆាយ សំអាតចិញ្ចើមផ្លូវ តាមបណ្តោយផ្លូវជាតិលេខ៤ នៅក្នុងមូលដ្ឋានខណ្ឌកំបូល ទាំងមូលតែម្តង។

ជាមួយគ្នានោះ លោកអភិបាលខណ្ឌ ក៏បានធ្វើការណែរនាំ និងសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា ជួយធ្វើយ៉ាងណារក្សា និងរំដោះចិញ្ចើញផ្លូវឲ្យបានល្អ ពិសេសបញ្ហាអនាម័យផងដែរ ក្រោមពាក្យស្លោក « រក្សាចិញ្ចើមផ្លូវ គឺរក្សាសុវត្ថិភាពជូនអ្នកថ្មើរជើង»។

លោកអភិបាល ក៏បានចលនាប្រជាពលរដ្ឋ ដែលសង់សំយ៉ាបរបងលយមកលើចិញ្ចើមផ្លូវ ឲ្យស្ម័គ្រចិត្ត រុះរើសំយ៉ាបនោះ   ដោយខ្លួនឯង បើមិនដូច្នោះទេ អាជ្ញាធរខណ្ឌ នឹងចាត់វិធានការ កាត់ជាក់ជាមិនខាន។

ក្នុងនាមអាជ្ញាធរខណ្ឌ លោក  ឃឹម ស៊ុនសូដា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានលំនៅឋានតាមដងផ្លូវ ទាំងផ្លូវធំ និងផ្លូវតូច ក្នុងមូលដ្ឋានខណ្ឌកំបូលទាំងអស់ សូមកុំរំលោភបំពានយកចិញ្ចើមផ្លូវ ធ្វើជាកម្មសិទ្ធដាក់ទំនិញលក់ដូរ ព្រោះវាធ្វើឱ្យប៉ះពាល់សោភ័ណ្ឌភាព សណ្តាប់ធ្នាប់ ប៉ះពាល់ដល់សិទ្ធធ្វើចរាចរណ៍ របស់អ្នកដ៏ទៃ ហើយពេលខ្លះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍  ជាយថាហេតុ ថែមទៀតផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ