ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ ចូលរួមជាមួយ ឯកឧត្តម ស សុខា ចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៤៣គ្រួសារ នៅស្រុកស៊ីធរកណ្ដាល 

1 ខែ មុន 18 tnn_admin

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីទ្បា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានដឹកនាំក្រុមការងារចុះជួយស្រុកស៊ីធរកណ្តាល យកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៤៣គ្រួសារ នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ការចុះចែកអំណោយខាងលើ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។

ក្នុងនោះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយមន្រ្តីសាលា និងអាជ្ញាធរឃុំ ស្រុក ជាច្រើនរូបទៀតក៍បានចូលរួមដែរ។

អំណោយដែល ឯកឧត្តម ស សុខា ចែកជូននៅពេលនេះ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ១បាវ ស្មើរនឹង ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី២ដប ទឹកស៊ីអ៊ីវ២ដប ស្ករស១គីឡូក្រាម ទឹកដោះគោ២កំប៉ុង តែ២កញ្ចប់ ត្រីខ១កំប៉ុង ទឹកក្រូច៦កំប៉ុង និងថវិកា ៥០.០០០រៀល ផងដែរ។

ក្នុងឪកាសនៅដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើរ សាកសួរសុខទុក្ខ និងសូមឲ្យបងប្អូន យាយតាទាំងអស់ ថែរក្សាសុខភាពឲ្យបានល្អ និងរក្សាបាននូវអនាម័យខ្លួនប្រាណ ដើម្បីជៀសពីជំងឺឈឺថ្កាត់ ពិសេសគឺកុមារតូចៗ ដែលនាំឲ្យខាតបង់ពេលវេលា និងថវិការផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ