ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធ​រស្រុក​សំរោងទងនាំយកអំណោយ ព្រះគ្រូសូត្រស្តាំ សាត ផល្លី ចែកជូនដល់ពលរដ្ឋក្រីក្រ សិស្សានុសិស្ស និងកុមារកំព្រា

3 ខែ មុន 13 តូ សុផល

​កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ លោក ស៊ីម រតនៈ អភិបាល នៃគណៈអភិបាល ស្រុកសំរោងទង លោក លោកស្រី អភិបាលរង ប្រធានការិយាល័យចំណុះ-ជំនាញ លោកមេបញ្ជាការកងកម្លាំងទាំង៣ ក្រុមប្រឹក្សាឃុំ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ នៅវត្តស្រះស្រង់ ស្ថិតក្នុងឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លើសពីទៅទៀត លោក ស៊ីម រតនៈ អភិបាលនៃគណៈអភិបាល ស្រុកសំរោងទង ក៏បានចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅឃុំសែនដី កុមារកំព្រាក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា និងសិស្សានុសិស្សសាលាបឋមសិក្សាស្រះស្រង់ ដែលជាព្រះអំណោយពីព្រះគ្រូសូត្រស្តាំព្រះនាម សាត សុផល្លី គង់នៅវត្តស័ក្តិសំពៅ និងសប្បុរសជននានា ផងដែរ។

សូមបញ្ជាក់ថា ព្រះគ្រូសូត្រស្តាំ សាត ផល្លី ព្រះអង្គតែងតែដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត។ ហើយនេះក៏មិនមែនជាលើកទីមួយដែរ គឺព្រះអង្គបានផ្ដល់អំណោយមនុស្សធម៌នេះជាច្រើនលើករួចមកហើយ ដល់ពលរដ្ឋខ្វះខាត ជនចាស់ជរា និងកុមារកំព្រា ផងដែរ។

គូសបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ដែលចែកជូនខាងលើ គឺសិស្សានុសិស្សប្រមាណ៦០០នាក់ដោយម្នាក់ៗទទួលបានសម្ភារៈសិក្សា និងថវិកាមួយចំនួន។ ហើយចំពោះថវិកាមួយចំនួនទៀត ព្រះគ្រូសូត្រស្តាំ សាត ផល្លី ក៏បានផ្តល់ជូនដល់អនុសាខាកាកបាទក្រហមស្រុកសំរោងទង ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌បន្ត ។ ដោយចំណាយថវិកាសរុបជិត៣០០០ដុល្លារផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ