ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញ សពស្ត្រីម្នាក់ ក្នុងសភាពរលួយអស់ទៅហើយ!

1 ខែ មុន 31 tnn_admin

បាត់ដំបង៖ នៅវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ មានស្ត្រីម្នាក់ឈ្មោះ ជាង វ៉ាន់ មានទីលំនៅក្នុងភូមិដំណាក់សង្កាត់វត្តគរ ក្រុងបាត់ដំបង ដើររកបញ្ញើក្អែកស្រាប់តែបានប្រទះឃើញសពស្រ្តីម្នាក់នៅក្នុងព្រៃ ខាងត្បូងផ្លូវឡើងភ្នំសំពៅប្រហែលចម្ងាយប្រហែល៣០ម៉ែត្រ។

បន្ទាប់ពីខ្លួនបានប្រទះឃើញសាកសពក្នុងស្ថានភាពស្អុយ និងគ្រោងឆ្អឹង ក៍រាយការណ៍ជូនសមត្ថកិច្ចអោយចុះទៅពិនិត្យកន្លែងកើតហេតុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹង៖យោងតាមការអះអាងពីស្រ្តីដែលបានប្រទះឃើញ សពខាងលើ ក៍សន្និដ្ឋានថា៖សពនេះត្រូវម្តាយជាម្តាយមីងរបស់ខ្លួន ឈ្មោះ ថាវ ឃាង ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅខេត្តកំពង់ចាម បាត់ខ្លួនជាយូរថ្ងៃកន្លងមកហើយ ដោយសម្គាល់ទៅលើសំលៀកបំពាក់ និងថ្នាំពេទ្យដែលមាននៅក្នុងហោប៉ៅសព។

បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ