ព្រឹតិ្តការណ៍ថ្មីៗ

កំពុងចាប់ រំលោភក្មេងស្រី អ្នកភូមិមកទាន់ ខ្នោះ! 

1 ខែ មុន 64 tnn_admin

បាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋានក្រុងបាត់ដំបងឃាត់ខ្លួនពីបទប៉ុនប៉ង រំលោភ អនិតិជន។ករណីនេះ បង្កអោយមានការភ្ញាក់ផ្អើលពេញក្រុងបាត់ដំបង ជាពិសេស គឺសិស្សានុសិស្សដែលធ្លាប់ស្គាល់ជនសង្ស័យ ដែលមាន ឈ្មោះ តក់ ទិត្យ ហៅបូរី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ប្រហិតតាមសាលារៀន។

លោក ស៊ន កុសល អធិការរងក្រុងបាត់ដំបងបានបញ្ជាក់ប្រាប់ TNNថា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកអធិការបានបន្តថា ជនសង្ស័យ បានសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនបាន លួង លោម ក្មេងស្រីម្នាក់ ឈ្មោះ ហ.ប.ផ អាយុ១៣ឆ្នាំ ដោយយកលេសអោយនំបុ័ងប្រហិតមួយ និងលុយចំនួន៣ពាន់រៀល រួចហើយនាំក្មេងស្រីរងគ្រោះចូលក្នុងព្រៃ ស្រាតបម្រុងរំលោភ ស្រាប់ តែមានអ្នកភូមិទៅទាន់ស្រែក អោយជួយចាប់ជនល្មោភកាមនេះ ប្រគល់អោយប៉ូលិសតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ