ព្រឹតិ្តការណ៍ថ្មីៗ

មេប៉ុស្តិ៍ថា មកពីដាក់​កាបូប ​ភ្លើ​ខ្លួន​ឯង ទើបចោរឆក់កាបូប គ្រូបង្រៀន យកជាង៥ពាន់ដុល្លារ

1 ខែ មុន 486 tnn_admin

ភ្នំពេញ៖  ក្រោយសារព័ត៌មាន ចុះផ្សាយពីករណី ឆក់កាបូប លើស្ត្រីម្នាក់ ក្រុមការងារព័ត៌មានយើង បានទទួលទូរស័ព្ទ 0967788330ដែលបានអះអាងថាខ្លួនជា ​សេង​ សន​ នាយប៉ុស្ដិ៍​គងណយ ហើយបានបញ្ជាក់ថា​  ករណី​ស្ត្រីម្នាក់ ​ត្រូវ​បាន​ជនសង្ស័យ​២នាក់​ ​ឆក់​កាបូប​លុយ​អស់​ជិត​ ជាង៥ពាន់ដុល្លារ​ នោះ​  ដោយសារ​តែជន​រងគ្រោះ​ជិះ​ម៉ូតូ​ និងដាក់​កាបូប​ភ្លើ​ខ្លួន​ឯង។

ស្ត្រីម្នាក់ ត្រូវចោរឆក់កាបូបយកលុយអស់ជាង៥ពាន់ដុល្លារ រួចជិះម៉ូតូគេចខ្លួនបាត់ស្របាត់ស្រមោល ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី​ ថ្ងៃ​ត្រង់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវ២០A ស្ថិតនៅភូមិវាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។

ស្រ្តីរងគ្រោះ ឈ្មោះ អៀន វន្នី អាយ៤៥ឆ្នាំមុខរបរគ្រួបង្រៀន ស្នាក់នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។

ស្រ្តីរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកឃ្លីចចេញពីផ្សារកណ្ទួតសៀមារាប ធ្វើដំណើរតាមផ្លូវ២០A ទិដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែលិចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុដាឌ្រីមសង់មិនចាំស្លាកលេខជិះមកពីក្រោយរួចក៏ធ្វើសកម្មភាពឆក់ការបូបដែលគាត់កំពុងតែស្ពាយរួចជិះគេចខ្លួនបាត់ស្រមោល។

ប្រភពបានបន្តទៀតថា ក្រោយពីរជនសង្ស័យឆក់កាបូបរបស់គាត់ក៏បានដេញនិងស្រែកថា ចោៗ តែដេញមិនទាន់ទេ មកដល់ប៉ុស្តិ៍នគរបាលរលួស ក៏ប្រាប់ភិនភាគជនសង្ស័យដើម្បីអោយសមត្ថកិច្ចជួយស្ទាក់ តែជាអកុសលជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ទៅហើយ នៅក្នុងការបូបដែលជនសង្ស័យឆក់យកទៅនោះមានលុយ៤៥០០ដុល្លាលុយរៀល ៤០ម៉ឺនរៀល លុយបាត ៣៥០០បាត លុយយូរ៉ូមួយចំនួនកាតATM មួយសន្លឹកនិងទូរស័ព្ទចំនួន៣គ្រឿង សរុបជាទឹកប្រាក់ ជាង៥ពាន់ដុល្លារ។

ក្រោយកើតហេតុ ស្រ្តីរងគ្រោះបានត្រឹមតែទៅដាក់ពាក្យនៅប៉ុស្តិ៍នគរបាលគងណយ ដើម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យ មកផ្ដន្ទាទោសទៅតាមច្បាប់។

វាជារឿងហួសចិត្តបំផុត ប្រសិនបើការលើកឡើងខាងលើ ពិតប្រាកដមែននោះ ខណៈពលរដ្ឋេរង់ទុក្ខ សមត្ថកិច្ច មិនខិតខំស្រាវជ្រាវតាមចាប់មុខសញ្ញាមកផ្តន្ទាទោស បែរជានិយាយចេញនូវពាក្យដែលមិនអានទទួលយកបានបែបនេះ?  តើលោក ជឹម ស៊ីថា អធិការខណ្ឌ  លោក ស ថេត ស្នងការក្រុង បានដឹងរឿងនេះទេ?

ធី អិន អិន ផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយលម្អិតពីសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ជុំវិញករណីខាងលើ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!