ព្រឹតិ្តការណ៍ថ្មីៗ

ចោរឆក់គ្រូបង្រៀនម្នាក់ យកលុយជាង៥ពាន់ដុល្លារ ក្នុងខណ្ឌដង្កោ

1 ខែ មុន 51 tnn_admin

ភ្នំពេញ៖ អសន្តិសុខ បន្តកើតមានក្នុងរាជធានីភ្នំពេញ ធ្វើអោយបងប្អូនប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេស ករណី លួច ឆក់ ប្លន់តែម្តង។ជាក់ស្តែង ស្ត្រីម្នាក់ត្រូវចោរឆក់កាបូបយកលុយអស់ជាង៥ពាន់ដុល្លារ រួចជិះម៉ូតូគេចខ្លួនបាត់ស្របាត់ស្រមោល ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី​ ថ្ងៃ​ត្រង់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវ២០A ស្ថិតនៅភូមិវាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។

ស្រ្តីរងគ្រោះ ឈ្មោះ អៀន វន្នី អាយ៤៥ឆ្នាំមុខរបរគ្រួបង្រៀន ស្នាក់នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។

ស្រ្តីរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកឃ្លីចចេញពីផ្សារកណ្ទួតសៀមារាប ធ្វើដំណើរតាមផ្លូវ២០A ទិដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែលិចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុដាឌ្រីមសង់មិនចាំស្លាកលេខជិះមកពីក្រោយរួចក៏ធ្វើសកម្មភាពឆក់ការបូបដែលគាត់កំពុងតែស្ពាយរួចជិះគេចខ្លួនបាត់ស្រមោល។

ប្រភពបានបន្តទៀតថា ក្រោយពីរជនសង្ស័យឆក់កាបូបរបស់គាត់ក៏បានដេញនិងស្រែកថា ចោៗ តែដេញមិនទាន់ទេ មកដល់ប៉ុស្តិ៍នគរបាលរលួស ក៏ប្រាប់ភិនភាគជនសង្ស័យដើម្បីអោយសមត្ថកិច្ចជួយស្ទាក់ តែជាអកុសលជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ទៅហើយ នៅក្នុងការបូបដែលជនសង្ស័យឆក់យកទៅនោះមានលុយ៤៥០០ដុល្លាលុយរៀល ៤០ម៉ឺនរៀល លុយបាត ៣៥០០បាត លុយយូរ៉ូមួយចំនួនកាតATM មួយសន្លឹកនិងទូរស័ព្ទចំនួន៣គ្រឿង សរុបជាទឹកប្រាក់ ជាង៥ពាន់ដុល្លារ។

ក្រោយកើតហេតុ ស្រ្តីរងគ្រោះបានត្រឹមតែទៅដាក់ពាក្យនៅប៉ុស្តិ៍នគរបាលគងណយ ដើម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យ មកផ្ដន្ទាទោសទៅតាមច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!