ព្រឹតិ្តការណ៍ថ្មីៗ

ផ្លូវជាតិលេខ៥៥​ (ពោធិ៍សាត់​-វាលវែង-ថ្មដា)​ បានរងគ្រោះដោយបាក់ដីធ្លាក់មកលើផ្លូវ

1 ខែ មុន 47 តូ សុផល

ខេត្តពោធិ៍សាត់: នាថ្ងៃទី០៩ និង១០ ខែសីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ ៥៥បានរងគ្រោះដោយបាក់ដីធ្លាក់មកលើតួផ្លូវ ចន្លោះ គ.ម ១៤៣ ដល់ គ.ម ១៦០ (តំបន់លើភ្នំ ១៥០០) បណ្តាលអោយមានការកាត់ផ្តាច់ចរាចណ៍ ដោយសារភ្លៀងធ្លាក់ជោកជាំច្រើនថ្ងៃជាប់ៗគ្នា។

ក្រសួងសាធារណការ និងដឹកជញ្ជូន និង​អាជ្ញាធរមូលដ្ឋាបានសហការណ៍គ្នាយកគ្រឿងចក្រ កៀរ និងចូកដី ដើមឈើចេញហើយ ចរាចរណ៍ក៏អាចដំណើរការបានវិញ ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់មកទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលេី​នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន​ និងប្រុងប្រយ័ត្នទាំងអស់គ្នាដេីម្បីសុខសុវត្ថិភាពក្នុងការធ្វេីដំណេីរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ