ព្រឹតិ្តការណ៍ថ្មីៗ

គោលដៅអនុវត្តច្បាប់ចរាចរណ៍​ អ្នកបើកបរម៉ូតូ ឬម៉ូតូកង់បី អត់ពាក់មួកសុវត្ថិភាព នៅខណ្ឌទួលគោក​

1 ខែ មុន 20 តូ សុផល

ភ្នំពេញ​ ៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក​បានដាក់គោលដៅចុះប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍លើអ្នកបើកបរម៉ូតូ ឬម៉ូតូកង់បី អត់ពាក់មួកសុវត្ថិភាព ណែនាំអោយបេីពាក់មួកសុវត្ថិភាពអោយបានទាំងអស់គ្នា តែបើមិនពាក់មួកសុវត្ថិភាពទេ​ សមត្ថកិច្ចនឹងឃាត់ទុក មិនឲ្យបន្តដំណេីរទៅមុខ​ទៀតឡេីយ រហូតដល់ពេលគាត់ទៅយកមួកសុវត្ថិភាពមកពាក់​ទើបអោយបន្តដំណើរទៅមុនបន្ត ប៉ុន្តែរយ:ពេលមួយខែចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះ គឺមិនមានការផាកពិន័យជាទឹកប្រាក់ឡេីយ។

ការអនុវត្តរឹតបន្តឹង​ច្បាប់ចរាចរណ៍​នេះ​ ធ្វេីឡេីកាលវេលាម៉ោង០៩:០៥នាទីយប់​ ថ្ងៃសៅរិ៍​ ទី០៩​ ខែសីហា​ ឆ្នាំ២០១៩នេះ នៅ​ចំណុចមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ​តាម​បណ្តោយ​ផ្លូវ​ម៉ៅសេទុង ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក​។ 

​ក្នុង​ប្រតិបត្តិ​ការ​នៅ​យប់នេះ​ ​សមត្ថកិច្ច​បាន​ធ្វេី​ការ​ឃាត់​ម៉ូតូ​ជាច្រើន​គ្រឿង​មិន​ឲ្យ​បន្ត​ដំ​ណេីរ​ទៅមុខ​ទៀ​ត​ឡេីយ​ ​ប្រសិន​បេី​បងប្អូន​មិន​ពាក់មួក​សុវត្ថិភាព​ ​ទាំង​អ្ន​ក​បេី​ក​ ​និង​អ្នក​រួម​ដំ​ណេីរ​ ​ដោយ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ ​រហូត​ទាល់តែ​ទៅ​យក​មួក​សុវត្ថិភាព​មក​ពាក់​ ​ទេីប​អនុញ្ញាតិ​ឲ្យ​ធ្វើដំណើរ​ទៅ​បាន​។​ ដោយឡែកបានធ្វើការឃាត់ខ្លួនមនុស្សពីនាក់ដកហូតបានថ្នាំញៀន១កញ្ចក់តូចរួមនិងម៉ូតូម៉ាកភូហ្សាមួុយគ្រឿងពណ៌ខ្មៅគ្មានស្លាកលេខរួចបញ្ជូនទៅធ្វេីការសាកសួរ​ នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ។ 

​ក្នុង​ពេលនោះ​ ​លោកវីរសេនីយ៍ទោ សុខ ហេង អធិការ​នគរបាល​ខណ្ឌទួលគោក ​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​សូម​ចូលរួម​គោរពច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់​ៗ​គ្នា​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ