ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូខ្លួនឯង នគរបាល ការពារ មិនបានផង តើរាស្ត្រសង្ឃឹមអីទៀត?

2 សប្តាហ៍ មុន 105 តូ សុផល

ភ្នំពេញ​ ៖ សោកស្ដាយ​ណាស់​ ម៉ូតូដែលជាញឹសឈាមខំបង់រំលស់យកមកជិះ​ តែត្រូវបានបងចោរថ្លើមធំ​ លួចយកម៉ូតូទៅបាត់​ហើយបន្ទាប់ពីម៉ូតូធំដែលជិះប្រដេញ និងល្បាតទាំងយប់ទាំងថ្ងៃ ខូចម៉ាស៊ីនយកទៅឲ្យជាងជួសជុល​ ទើបយកម៉ូតូផ្ទាល់ខ្លូន​ ​ម៉ាក​ហុងដាឌ្រីម​ (Dream)​ មកជិះល្បាត​ការពារសុវត្ថិភាព ​ជូន​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​អស់ជាច្រើនម៉ោង​រួចមក​ ក៏ចូលគោលដៅវិញ​ នៅចំណុចលើ​ចិញ្ចើមផ្លូវ​ម៉ៅសេទុង​ កែងផ្លូវ១៩៣​ ស្តុបទួលស្វាយព្រៃ ដោយទុកម៉ូតូទន្ទឹមជាប់ប៉ៅអ៉ីដូចសព្វដង ហើយបានសម្រាកលើ​ប៉ៅអ៊ីដើម្បីតម្រង់ខ្នង​បន្តិច​ មិនដឹងថា ភ្លេចដកសោរ​ទេ ហើយក៏​លង់លក់មួយភាំង​ទៅ ស្រាប់តែលឺសម្លេង​បញ្ឆេះម៉ូតូ​ ក៏ភ្ញាក់ដឹងខ្លួន​ ស្ទុះងើបមើល​ឃើញជនសង្ស័យ​ជិះយ៉ាងលឿនស្លេវ​ទៅបាត់​  កាលពីវេលាម៉ោងជាង២ទាបភ្លឺ​ ឈានចូលថ្ងៃសៅរ៍​ ទី១០ ខែសីហា​​ ឆ្នាំ២០១៩នេះ​ ។

នេះបើតាមសម្ដីរបស់លោក​ ឡុច​ លីណា​ ព្រះនាម​ 18អូ​ នគរបាលប៉ុស្តិ៍ទំនប់ទឹក​ ដែលរៀបរាប់ប្រាប់ អ្នកសារព័ត៌មាន ជួយផ្សាយឲ្យគាត់ផង​ គាត់អត់មានលទ្ធភាពទិញអាថ្មីទេ​ ហើយម៉ូតូដែលចោរលួចយកទៅបាត់នោះ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1HR-3424 គឺគាត់បង់រំលស់ដោយ​ញីសឈាម​ យកមកជិះ​ប៉ុណ្ណោះ​ ។

ជាមួយគ្នានេះ​បងស្រីដែលជាប្រពន្ធ​របស់បង​១៨អូ​ បានរៀបរាប់លើ​ហ្វេសប៊ុក​ថា ​” វាជាកំលាំងញើសឈាមរបស់គាត់ដោយប្រឹងទាំងយប់ទាំងថ្ងៃទាំងក្តៅទាំងរងា ឥឡូវត្រូវចោលួចបាត់ទៅហើយ”​ ។

សូមបងប្អូនជួយ​ឧបត្ថម្ភ​គាត់​ផង​ មន្ត្រីនគរបាលដែលខិតខំធ្វើការបំពេញ​កាត្វកិច្ច​ការពារប្រជាពលរដ្ឋ​ តែពេលមកពីល្បាតវិញ​ ក៏ដេកលង់លក់មួយភាំង​ ភ្លេចដកសោរម៉ូតូ​ ទើបចោរ​ឆ្លៀតឱកាស​លួចយក​ទៅបាត់ដូច្នេះ ប៉ូលិសល្អៗ​ យើងកុំរំលងពួកគាត់អី​ ជួយគ្នាម្នាក់បន្តិច​ ចែករំលែក​ម្នាក់បន្តិច​ទាំងអស់គ្នា​ ឬទំនាក់ទំនងទៅលោក​ ឡុច​ លីណា​ ប៉ូលិសដែលបាត់ម៉ូតូដោយផ្ទាល់ក៏បាន​ តាមរយៈ​លេខទូរសព្ទ​ 016417168 ។

គួរបញ្ជាក់ថា​ ៖​ កន្លងទៅរាល់ជនសង្ស័យណាដែលកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹក ប្រទះឃើញគួរឲ្យសង្ស័យ រួចឃាត់សួរនាំ​ សុំធ្វើការត្រួតពិនិត្យឆែកឆេរ​ តែមិនព្រមសហការហើយបើករត់គេចនោះ​ គឺតែងតែប្រឈមមុខជាមួយពួកគាត់ប្រដេញតាមបង្ក្រាបហើយ​ គឺប្រទាក់ក្រឡាគ្នាណាស់​ ជាពិសេស លោកពូមេប៉ុស្តិ៍ទំនប់ទឹកតែម្ដង​ ជាការចូលរួម​អនុវត្តគោលនយោបាយ​ភូមិសង្កាត់​ មានសុវត្ថិភាព​ និង​ការពារសន្តិសុខ​ សុវត្ថិភាពជូនប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​ និងឆ្លងកាត់មូលដ្ឋាន​ លោកមេប៉ុស្តិ៍តែងដាក់កម្លាំង​ពួនស្ទាក់ទប់ស្កាត់បទល្មើស​ ប្រទាក់ក្រឡាគ្នា​ និងសហការគ្នាបានយ៉ាងល្អ​ ទើបឈានដល់ការបង្ក្រាបបានជារឿយៗ​ និងមិនងាយផុតទេ​ ដែលធ្វើអោយមហាជន​ និងអ្នកនិយមលេង​ហ្វេសប៊ុក​ពិតជាស្គាល់ថា​ជើងខ្លាំង​ទាំងបី​ នៅទំនប់ទឹកជាអ្នកណា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!