ព្រឹតិ្តការណ៍ថ្មីៗ

ចៅហ្វាយខេត្តកំពត​ ចុះពិនិត្យស្ថានភាពទឹក​ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

1 ខែ មុន 35 តូ សុផល

កំពត:  ដោយស្ថានភាពអាកាសធាតុភ្លៀងនៅតែបន្តធ្លាក់ជាប់រយៈពេលប៉ុន្មានថ្ងៃនេះ​ បានបណ្តាលអោយមានទឹកជំនន់ទឹកភ្លៀងជន់លិចឃុំ​ សង្កាត់មួយចំនួននៅស្រុកទឹកឈូ​ និងក្រុងកំពត​ ឈរលេីស្មារតីទទួលខុសត្រូវខ្ពស់​ ក្នុងនាមថ្នាក់ដឹកនាំខេត្ត​ ដោយមានការចង្អុលបង្ហាញផ្ទាល់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី​ ដល់ក្រសួង មន្ទីរ និងអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្រ្គោះ និងដោះស្រាយជាបន្ទាន់ជូនដល់បងប្អូនដែលកំពុងរងគ្រោះដោយសារបញ្ហាខាងលើនេះ។

នាព្រឹកថ្ងៃសៅរ៍​ ១០កេីត​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត​ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត និង ឯកឧត្តម​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ​ ក្រុង​ ស្រុក​ មន្ទីរ​ អង្គភាពពាក់ព័ន្ធ​ ចុះត្រួតពិនិត្យស្ថាភាពទឹក​ និងចែកមីជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិអណ្តូងជីម៉ឺន​ និងភូមិកំពង់គ្រែង​ ឃុំកំពង់គ្រែង​ ស្រុកទឹកឈូ​ ខេត្តកំពត​ ចំនួន១៤៤កេះ។

ដោយឡែកចំពោះប្រជាពលរដ្ឋនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល​ ក្រុងកំពត​ ដែលបានជម្លៀសមកកាន់ទីទួលមានសុវត្ថិភាព​ នៅស្ថានីយ៍រថភ្លេីង​ចំនួន៦០គ្រួសារ​ និងប្រជាពលរដ្ឋរងគ្រោះចំនួន៦០គ្រួសារដែរ​ នៅភូមិក្រាំង​ សង្កាត់ក្រាំងអំពិល​ ក្រុងកំពត​ ឯកឧត្តមបានចែកជូននូវអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត​ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៥គីឡូក្រាម​ មី៥កញ្ចប់​ និងថវិកា៥០០០រៀល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!