ព្រឹតិ្តការណ៍ថ្មីៗ

បិទវគ្គបណ្តុះបណ្តាល ស្តីពី “វិធីសាស្រ្តស៊ើបអង្កេត ការប្រមូលភស្តុតាងបឋម ការគ្រប់គ្រងទីតាំងកើតហេតុ យុទ្ធសាស្រ្តបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើស”

1 ខែ មុន 35 tnn_admin

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្រ្តស៊ើបអង្កេត ការប្រមូលភស្តុតាងបឋម ការគ្រប់គ្រងទីតាំងកើតហេតុ យុទ្ធសាស្រ្តបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើស”។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន ៤១រូបមកពី០៨នាយកដ្ឋាន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានមានប្រសាសន៍ថា គោលបំណងក្នុងការបង្កើតវគ្គបណ្តុះបណ្តាលនេះ ដើម្បីឱ្យសិក្ខាកាមដែលចូលរួមមានចំណេះដឹងក្នុងយុទ្ធសាស្រ្តសម្រាប់ទប់ស្កាត់ និងបង្រ្កាបបទល្មើសទូទៅឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាព។

ឯកឧត្តម ក៏បានមានប្រសាសន៍ទៀតថាទោះបីជាវគ្គសិក្សារនេះខ្លីមែនពិត តែនឹងមានវគ្គបណ្ដុះបណ្ដាលជាច្រើនទៀតនៅថ្ងៃមុខដែលអាចធ្វើឱ្យសិក្ខាកាមទាំងអស់ទទួលបានចំណេះដឹង និងបទពិសោធន៍ពីសាស្រ្តាចារ្យជាច្រើនសម្រាប់យកទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន។ ឯកឧត្តម បានផ្តាំផ្ញើទៅឱ្យសិក្ខាកាមប្រើប្រាស់អ្វីដែលបានទទួលនៅថ្ងៃនេះក្នុងការងារប្រចាំថ្ងៃរបស់ខ្លួនឱ្យបានជោគជ័យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ