ព្រឹតិ្តការណ៍ថ្មីៗ

នគរបាល ស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី គ្រឿងញៀន

1 ខែ មុន 14 tnn_admin

បាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅ បានឃាត់ខ្លួនមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនម្នាក់រួមទាំងវត្ថុតាងតាមភាពជាក់ស្តែង។ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងកាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។

ប្រភពព័ត៌មានពីលោកស្វាយ សំណាង អធិការរង បានអោយដឹងថា៖ជនសង្ស័យឈ្មោះ អេង សំអាត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងឃុំ ស្រុក ដូចការរៀបរាប់ខាងលើ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ម៉ាទឹកកក ចំនួន៨កញ្ចប់ ទូរស័ព្ទដៃ១គ្រឿង និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ