ព្រឹតិ្តការណ៍ថ្មីៗ

ផ្អាកចរាចរណ៍ រថយន្តដឹកជញ្ជូនធុនធ្ងន់ ក្នុងក្រុងព្រះសីហនុ

1 ខែ មុន 16 tnn_admin

សូមជម្រាបជូនព័ត៌មានដល់​ ឯកឧត្តម​ លោកជំទាវ​ លោកឧកញ៉ា​ លោក​ លោកស្រី​ ម្ចាស់រថយន្តដឹកជញ្ជូន​ធុនធ្ងន់ជ្រាបថា៖​ ក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ​ ខេត្តព្រះសីហនុបានទទួលឥទ្ធិពលព្យុះមូសុងនិរតី​ និងប្រព័ន្ធសម្ពាធទាប​ (ITCZ)​ បណ្ដាលឱ្យមានខ្យល់​ ភ្លៀងធ្លាក់យ៉ាងខ្លាំងខុសប្រក្រតី ឥទ្ធិពលខ្យល់​ និងភ្លៀងដ៏ខ្លាំងនេះ​ បានបណ្ដាលឱ្យតំបន់ទំនាបនៅក្នុងព្រះសីហនុទទួលរងការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ​ និងផ្លូវថ្នល់​ បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ

ដើម្បីរក្សាបានសុវត្ថិភាពការធ្វើដំណើរ និងរក្សានូវគុណភាពផ្លូវក្នុងក្រុង សូមឯកឧត្តម​ លោកជំទាវ​ លោកឧកញ៉ា​ លោក​ លោកស្រី​ ម្ចាស់រថយន្តដឹកជញ្ជូន​ធុនធ្ងន់ទាំងអស់បញ្ឈប់ការដឹកជញ្ជូនសម្ភារ សំណង់ ដី បេតុង នៅតាមផ្លូវថ្នល់នានាក្នុងក្រុងព្រះសីហនុ ចាប់ពីពេលជូនដំណឹងនេះរហូតដល់មានការផ្ដល់ព័ត៌មានជាថ្មី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ