ព្រឹតិ្តការណ៍ថ្មីៗ

បោះពួយផ្ដាច់ព្រលឹង ! រថយន្ត VIP ដឹកអ្នកដំណើរ ស្ទឹងត្រែង>ភ្នំពេញ  ឡើងសួនពុះចែកផ្លូវបុករះបាក់បង្គោលភ្លើងបំភ្លឺផ្លូវ រាបដល់ដី  ហើយនាំគ្នារត់បាត់អស់!

2 សប្តាហ៍ មុន 21 tnn_admin

ភ្នំពេញ  ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងដោយ  រថយន្តVIPដឹកអ្នកដំណើរ ស្ទឹងត្រែង>ភ្នំពេញបើកបរក្នុងល្បឿនលឿន រេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវ  បុករះបណ្តាលឲ្យបាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ អស់១ដើមទៀត  ហើយរថយន្តបានរងការខូចខាត បែកកង់ខាងឆ្វេងទាំងមុខទាំងក្រោយ និងខូចខាតផ្នែកខាងមុខខ្ទេចយ៉ាងដំណំផងដែរ  តែមិនដឹងថា មានមនុស្សរបួស ឬក៏អត់នោះទេ  ព្រោះភ្លាមនោះមានរថយន្តមួយគ្រឿងទៀត  មកសាងទាំងមនុស្សទាំងសម្ភារៈយកចេញទៅបាត់អស់  មុនសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង កាលពីនៅវេលាម៉ោង០៤:១០នាទីទៀបភ្លឺ  ឈានចូលថ្ងៃសៅរិ៍ទី៩ ខែសីហា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវកោង  មុខហ្គ្រេនជ្រោយចង្វារ  លើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា  នៅមុនពេលកើតហេតុ  គេឃើញរថយន្តមួយគ្រឿង  ម៉ាក Ford TRANSIT ដឹកអ្នកដំណើរ VIP របស់ក្រុមហ៊ុន ឯកជនមួយ (មិនស្គាល់ឈ្មោះ) ពណ៍ទឹកប្រាក់  ពាក់ស្លាកលេខ ភ្នំពេញ  2AX-0566 ដឹកអ្នកដំណើរពេញលើរថយន្ត  បានធ្វើដំណើរតាមផ្លូវ ៦A ពីជើងមកត្បូង  ក្នុងល្បឿនលឿន  មកដល់ផ្លូវកោងចំណុចកើតហេតុខាងលើ  បានរេចង្កូត ទៅបុក ឡើងលើសួន ច្បារពុះចែកទ្រូងផ្លូវ  ជ្រុលទៅបុក រះបង្គោលភ្លើង បំភ្លឺផ្លូវ  បាក់អស់១ដើម  និងសួនច្បារ ខូចខាតអស់ជាច្រើនទៀត ខ្ទេចរថយន្តអស់មួយកំណាត់មុខ  និងផ្ទុះបែកកង់ ខាងឆ្វេងទាំងពីរ  តែមិនដឹងថា មានមនុស្សរបួសប៉ុន្មាននាក់ ទេ  ព្រោះភ្លាមៗនោះមានរថយន្តមួយគ្រឿងទៀត  មកសាងទាំងមនុស្សទាំងសម្ភារៈយកចេញទៅបាត់អស់  មុនសមត្ថកិច្ចមូលដ្ឋានចុះមកដល់  ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ប៉ុណ្ណោះ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ  សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយ កម្លាំងជំនាញ ចុះមកធ្វើការវាស់វែង  និងកំណត់ហេតុ  រួចស្ទូចយករថយន្តបង្ក  ទៅរក្សាទុកបណ្ដោះអាសន្ន  នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយ តាមផ្លូវច្បាប់៕  ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!