ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងចម្រុះ ខណ្ឌមានជ័យ  ដាក់គោលដៅ  រឹតបន្តឹងទៀតហើយ លើកនេះ អ្នកបើកបរមិនពាក់មួកសុវត្ថិភាព កុំសង្ឃឹមថាអាចជិះ ទៅណាបានអោយសោះ!

1 ខែ មុន 16 tnn_admin

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ  ដឹកនាំដោយ លោក មា  សុភាព  អភិបាលរងខណ្ឌមានជ័យ និងលោកវរសេនីយ៍ទោ  ម៉េង  វិមានតារា   អធិការខណ្ឌមានជ័យ និងអធិការរងចំនួន៣រូបទៀត  បានដាក់គោលដៅចុះប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ លើអ្នកបើកបរម៉ូតូ ឬម៉ូតូកង់បី អត់ពាក់មួកសុវត្ថិភាព ណែនាំអោយបើពាក់មួកសុវត្ថិភាពអោយបានទាំងអស់គ្នា តែបើមិនពាក់មួកសុវត្ថិភាពទេ  សមត្ថកិច្ចនឹងឃាត់ទុកមិនអោយបន្តដំណើរទៅមុខ ទៀតឡើយ រហូតដល់ពេលគាត់ទៅយកមួកសុវត្ថិភាពមកពាក់ ទើបអោយបន្តដំណើរទៅមុនបន្ត ប៉ុន្តែរយ:ពេលមួយខែចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះ គឺមិនមានការផាកពិន័យជាទឹកប្រាក់ឡើយ។

ការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ នេះ  ធ្វើឡើងកាលវេលាម៉ោង០៨:៣០នាទីយប់  ថ្ងៃសៅរិ៍  ទី០៩  ខែសីហា  ឆ្នាំ២០១៩នេះ ចំណុចមុខរោងចក្រ ស៊ីម៉ងត៍  ភូមិព្រែកតាគង់  សង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

ដោយមានបទបញ្ជារបស់ឯកឧត្តម ឧ ត្ត ម សេនីយ៍ ឯក ស ថេត អគ្គ ស្នងការរង និង ស្នងការ នគរបាល រាជធានី ភ្នំពេញ និងដោយមានការណែនាំពីសំណាក់លោក  ពេជ្រ  កែវមុនី  អភិបាលនៃគណៈ  អភិបាលខណ្ឌមានជ័យ  កម្លាំង គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ  ដឹកនាំដោយលោក មា សុភាព  អភិបាលរងខណ្ឌមានជ័យ  និងកម្លាំងនគរបាលខណ្ឌមានជ័យ  ដឹកនាំដោយ អធិការរង  ២រូប  និងកម្លាំង សណ្ដាប់ធ្នាប់ ខណ្ឌ  ដឹកនាំដោយ លោក  ឡេង  ចន្ទសុភ័ត្រា  ប្រធាន ប្រជាការពារខណ្ឌ  ចុះដាក់គោលដៅ  និងអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ នៅទីតាំងខាង់លើ។

លោកអភិបាលរងខណ្ឌមានជ័យ  បានលើកឡើងនូវប្រសាសន៍របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង ជា ប្រធាន គណៈកម្មាធិការ ជាតិ សុវត្ថិភាព ចរាចរ ផ្លូវគោក ថ្លែងប្រាប់ទៅកាន់ អ្នកបើកបរទាំងអស់  ដែលមិនពាក់មួកសុវត្ថិភាពថា  ទោះបី ក្នុង កាលៈទេសៈ ណាក៏ដោយ អ្នកជិះ ម៉ូតូ មិន ពាក់មួក សុវត្ថិភាព ពេល បើកបរ នឹងត្រូវ ឃាត់ មិន ឲ្យ ធ្វើដំណើរ ទៅមុខ ទាល់តែ ទាក់ទង រក មួក សុវត្ថិភាព មក ពាក់ សិន ទើប អនុញ្ញាត ឲ្យ ធ្វើដំណើរ ទៅមុខ បន្ត  ។

សូមបញ្ជាក់ ផងដែរ កាលពីថ្ងៃអាទិត្យ ៥ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព . ស ២៥៦៣ ត្រូវ នឹង ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ឧ ត្ត ម សេនីយ៍ ឯក ស ថេត អគ្គ ស្នងការរង និង ស្នងការ នគរបាល រាជធានី ភ្នំពេញ បាន ដឹកនាំ កិច្ចប្រជុំ ដោយមាន ការចូលរួម ពី លោក លោកស្រី ស្នងការរង អធិការ ខណ្ឌ ទាំង ១៤ រួមទាំង ការិយាល័យ ដែល ពាក់ព័ន្ធ ដើ ម្បី ផ្សព្វផ្សាយ និង ណែនាំ ទាក់ទង ទៅ និង ២ ករណី ផ្សេងគ្នា ដូចខាងក្រោម :

១. អ្នក បើកនិង អ្នកជិះ ម៉ូតូ ត្រូវតែ ពាក់មួក សុវត្ថិភាព ជាប្រចាំ ទាំង ពេលយប់ និង ពេល ថ្ងៃ បើ មិន ពាក់មួក សុវត្ថិភាព ទេ សមត្ថកិច្ច នឹង ឃាត់ទុក មិនអោយ បន្ត ដំណើរ ទៅមុខទៀត ឡើយរហូត ដល់ពេលគាត់ទៅយក មួកសុវត្ថិភាព មកពាក់ ប៉ុន្តែរយះពេល មួយខែ ចាប់ ពីថ្ងៃ ផ្សព្វ ផ្សាយដំណឹង នេះ  គឺ មិនមាន ការផាកពិន័យ ឡើយ ។

២. ចាប់ពី ថ្ងៃ ច័ន្ទ ទី ២២ ខែកក្កដា ឆ្នាំ ២០១៩តទៅ កម្លាំងចំរុះ របស់ ការិយាល័យ ចរាចរណ៍ ផ្លូវគោក សហ ការណ៍ ជាមួយ កម្លាំង តាម បណ្តា ខណ្ឌ នានា និង ធ្វើ ការត្រួត ពិនិត្យ ជាប្រចាំ នៅ គ្រប់ ផ្លូវចេញចូល ក្រុង ទៅ លើអ្នក បើ កបរ និង ព្រូ រថយន្ត ធំ  ដើ ម្បី ត្រួតពិនិត្យ រកសារ ធាតុ ញៀន និង ជាតិ ស្រវឹង បើរក ឃើ ញ កម្លាំង  និង ឃាត់ រថយន្ត ទុក និង នាំខ្លួន អ្នក បើ កបរ និង ព្រូ យកទៅ មជ្ឈមណ្ឌល កែប្រែ និង បន្សាប គ្រឿងញៀន  សូម ក្រុមហ៊ុន ដឹកជញ្ជូន ក៏ដូចជា សមាគមន៍ អ្នក ដឹកជញ្ជូន ទាំងអស់ ចូលរួម សហការ ណ៍ ជាមួយ សមត្ថកិច្ច  ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍ អោយមាន ប្រសិទ្ធភាពខ្ពស់ ។

គួររំលឹក ផងដែរ នៅ រសៀល ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៩ ក្នុង កិច្ចប្រជុំ បូកសរុប លទ្ធផល ការងារ សុវត្ថិភាព ចរាចរ ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង ជាប្រធាន គណៈកម្មាធិការ ជាតិ សុវត្ថិភាព ចរាចរផ្លូវគោក បានថ្លែងថា ទោះបី ក្នុង កាលៈទេសៈ ណាក៏ដោយ អ្នកជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព ពេលបើកបរនឹងត្រូវ ឃាត់មិនឲ្យធ្វើដំណើរ ទៅមុខទាល់តែ ទាក់ទងរកមួកសុវត្ថិភាព មកពាក់សិន ទើបអនុញ្ញាតឲ្យធ្វើដំណើរទៅមុខបន្ត ៕  ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ