ព្រឹតិ្តការណ៍ថ្មីៗ

បំពានស្តុប បុកម៉ូតូ ព្យាយាមបើកឡានគេច

2 សប្តាហ៍ មុន 30 tnn_admin

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកាមរីហាយព្រីតមួយគ្រឿង ក្នុងល្បឿនលឿន  ទាំងបំពានភ្លើងស្តុប  ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យម្ចាស់ម៉ូតូរងបួរសបែកមុខមាត់ និងខូចខាតម៉ូតូយ៉ាងដំណំ ហើយព្យាយាមបើករត់ តែត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក ប្រដេញចាប់យកមកដោះស្រាយគ្នាវិញ បង្កការភ្ញាក់ឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ខែសីហាឆ្នាំ២០១៩ នៅចំណុចស្តុបទឹកល្អក់ នៅតាមបណ្តោយផ្លូវ១៨២ កែងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តកាមរីហាយព្រីត មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2R-6182 ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីលិចទៅកើត ខណៈមកដលស្តុបផ្លូវបំបែកជាបួន កែងផ្លូវ២៥៣ បានជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1N-2063 ជិះដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចពេញទំហឹងបណ្តាលម្ចាស់ម៉ូតូរងរបួសបែកមុខមាត់ចំណែករថយន្តបង្កមិនឈប់ដោះស្រាយនោះទេបានព្យាយាមបើករត់គេចខ្លួនខណះនោះកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋានឃើញបានដេញរហូតមកដល់ចំណុចការ៉ាស់កាតិច ផ្លូវ២០២ កែងផ្លូវម៉ៅសេទុង ទើបឃាត់បាន  រួចនាំយករថយន្តបង្កមកកន្លែងកើតហេតុវិញ  ដើម្បីធ្វើការដោះស្រាយគ្នា។

 

ក្រោយកើតហេតុភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបានចេញសំណងថ្លៃខូចខាតម៉ូតូ និងថ្លៃព្យាបាលរបួស ដើម្បីបញ្ចប់រឿងដោយស្ងាត់ៗ  ហាក់បីដូចមានអ្វីលាក់លៀម  ថែមទៀតផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!