ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម គួច ចំរើន ចុះពិនិត្យជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ 

1 ខែ មុន 25 tnn_admin

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញមន្ទីរសាធារណការ មន្ទីរបរិស្ថាន ធនធានទឹក អាជ្ញាធរក្រុង ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃសុក្រទី៩ ខែសីហា ឆ្នាំ២០១៩ ។

ស្ថានភាពភ្លៀងបានបង្អុរធ្លាក់ឥតឈប់ឈរកាលពីយប់ថ្ងៃទី៨ រហូតមកដល់ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ធ្វើឱ្យតំបន់ទំនាប មួយចំនួនក្នុងក្រុងព្រះសីហនុ កំពុងប្រឈមនឹងលិចដោយជំនន់ទឹកភ្លៀងបង្កខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តបានណែនាំឱ្យមន្ត្រីជំនាញ មានដូចជា មន្ទីរធនធានទឹក មន្ទីរសាធារណការ មន្ទីរបរិស្ថាន និងអាជ្ញាធរក្រុង ត្រូវយកគ្រឿងចក្រកាយយកសំរាមចេញពីមាត់លូ និងកាយប្រឡាយឱ្យបានធំទូលាយ ដើម្បីរំដោះជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ។ ទន្ទឹមនោះឯកឧត្ដមក៏បានសំណូមពរប្រជាពលរដ្ឋ មានការយោគយល់ ព្រោះនេះជាគ្រោះធម្មជាតិ ដែល យើងត្រូវរួមគ្នារកវិធីដោះស្រាយបញ្ចៀសជំនន់ទឹកភ្លៀងចេញពីក្រុងបានទាន់ពេលវេលា ។ 

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅស្ពានអូរសំអាត ផ្លូវអូ១ ដល់អូ៥ ស្ពាន L.V និងបន្តទៅកន្លែងមួយចំនួនទៀតដែលកំពង់រងការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ។ 

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានលិចសម្ភារៈរបស់ប្រជាពលរដ្ឋ មានដូចជា ឡាន ម៉ូតូ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនផ្សេងទៀតផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ