ព្រឹតិ្តការណ៍ថ្មីៗ

មិនត្រឹមតែលិចក្រុងព្រះសីហនុ ទេ កំណាត់ផ្លូវជាតិលេខ៣ និង៤ ផ្អាកការធ្វើដំណើរឆ្លងកាត់សិនដែរ!

1 ខែ មុន 26 tnn_admin

ព្រះសីហនុ៖ (បឋម) នារសៀលថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៩នេះ មន្រ្តីសាលាខេត្តព្រះសីហនុ បានប្រាប់ ធី អិន អិន តាមរយះសាអេឡិកត្រូនិក WhatsApp ថាកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រផ្លូវ ១៧២-១៧៣ កំពុងរងការជន់លិច ប្រហែល២០០ម៉ែត្រ ហើយស្ពាន១១ ត្រង់ចំណុចព្រំប្រទល់ភូមិកែវផុស និងភូមិតានៃ ស្រុកព្រៃនបន់ លិចប្រហែល១០០ម៉ែត្រ  (ធ្វើដំណើរលែងកើត)  ដោយឡែកផ្លូវជាតិលេខ៣ លិចនៅម្តុំរោងចក្រកាប់គោ តែរថយន្តអាចធ្វើដំណើរបាន។

កម្លាំងសមត្ថកិច្ច និង អាជ្ញាធរ ស្រុក និងខេត្ត កំពុងរំដោះពលរដ្ឋចេញពីតំបន់ដែលរងការជន់លិចខ្លាំងទៅកាន់ទីទួលសុវត្ថិភាព។

អាជ្ញាធរ អំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ និង លេខ៣ សូមវាងទៅផ្លូវផ្សេង។

យោងតាម ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ បានបន្តចេញសេចក្ដីប្រកាសព័ត៌មានថ្មីមួយបន្ថែមទៀត ដោយព្រមានពីការបន្ដជន់លិចនៅខេត្តព្រះសីហនុ និងខេត្តរតនគីរី ដោយសារតែឥទ្ធិពលភ្លៀង នៅតែបន្ដធ្លាក់យ៉ាងគំហុកជាប់ៗគ្នាទៅប៉ុន្មានថ្ងៃខាងមុខទៀត។

ក្រសួងធនធានទឹក បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ភ្លៀងធ្លាក់គំហុកជាប់ៗគ្នា ក្នុងកម្រិតខ្លាំងមានបរិមាណជាងរយមីលីម៉ែត្រស្ទើររៀងរាល់ថ្ងៃ ហើយបរិមាណសរុបរហូតដល់ ៨១៤មីលីម៉ែត្រ និងបន្ដធ្លាក់ទៅប៉ុន្មានថ្ងៃខាងមុខទៀត ដែលនេះជាហេតុបណ្ដាលឲ្យមានជំនន់ទឹកភ្លៀងធ្ងន់ធ្ងរកើតមានឡើង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ