ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ អញ្ជើញមកទទួលទេយ្យទាន ពីព្រះចៅអធិការវត្ត តាំងក្រសាំងខាងជើង

1 ខែ មុន 20 តូ សុផល

ភ្នំពេញ: ទេយ្យទាន និងបច្ច័យដែលជាទឹកព្រះទ័យដ៏ថ្លៃថ្លាពីសំណាក់ព្រះចៅអធិការ និងគណៈកម្មការវត្តតាំងក្រសាំងខាងជេីង ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ដែលមានលោក ហែម ដារិទ្ធិ ជាប្រធានកិត្តិយស និងលោកស្រី​ អ៊ឹម​ ថាវី​ ប្រធានអនុសាខា​ ព្រមទាំងក្រុមការងារបានទៅទទួលនាព្រឹកថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៩នេះ ដោយទឹកចិត្តសប្បាយរីករាយ និងអរព្រះគុណ។ នេះជាការរួមចំណែកដ៏សំខាន់ជាមួយអនុសាខាកាកបាទក្រហម ដោយលោកប្រធានកិត្តិយសអនុសាខាសូមសន្យាថាៈ នាំយកទេយ្យទានដ៏ថ្លៃថ្លានេះ ចែកជូនដល់ជនទីទល់ក្រ ចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ និងអ្នកទទួលរងគ្រោះផ្សេងៗ ដោយយៈថាហេតុ។
ទេយ្យទានរួមមាន៖
១-អង្ករ ២០ប៉ាវ,
២-ទឹកត្រី ២០យួ,
៣-ទឹកស៊ីអ៊ីវ ២២យួរ,
៤-សម្ភារៈប្រើប្រាស់ផ្ទះបាយ ១១ប្រដាប់,
៥-ស្ករស ១១០គីឡូក្រាម,​
៦-មី ២៩កេស,
៧-ទឹកផ្លែឈើ ១០កេស,
៨-ទឹកក្រូច​ ១៧កេស,​
៩-ទឹកបរិសុទ្ធ ៨០កេស,
​១០-ទឹកដោះគោ ៧១កំប៉ុង,​
១១-តែ ៦៤កញ្ចប់,​
១២-នំស្រួុយលីលី​ ៣កេសធំ,
១៣-ត្រីខ ៤០យួរ,
១៤-អំបិលអ៊ីយ៉ូត​ ៦៨គីឡូក្រាម,
១៥-ទឹកបរិសុទ្ធ (វីតាល់) ១០កេស,​
ព្រមទាំងបច្ច័យសរុបចំនួន​៤.០០០.០០០រៀល​ (បួនលានរៀល)។ សូមអរគុណ​!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ