ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្តាលអោយបុរសម្នាក់ធ្លាយពោះវៀនស្លាប់

1 ខែ មុន 19 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោ២២ និង១០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១លើករវាងរថយន្តមិនស្គាល់ម៉ាក់និងម៉ូតូបណ្តាលអោយបុរសម្នាក់បែកពោះ ធ្លាយពោះវៀនស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីធ្វើការវាស់វែងតាមជំនាញនៃច្បាប់ចរាចរណ៍ផ្លូវគោក។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនេះបង្កឡើងដោយរថយន្តបើកបរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាបន្ទាប់ពីកើតហេតុរថយន្តបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់។

ប្រភពព័ត៌មានបានបន្តថា៖ជនរងគ្រោះឈ្មោះ ទូច រិន (ស្លាប់) ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបធ្វើស្រែ មានទីលំនៅក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះកម្លាំងនគរបាលយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ខេត្តបាត់ដំបង៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ