ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត ដឹកនាំកម្លាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅផ្លូវលេខ១០១៩ 

1 ខែ មុន 153 tnn_admin

ភ្នំពេញ៖ ដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងភូមិសាស្រ្តខណ្ឌ នៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២០:៣០នាទីយប់ លោក ម៉ូវ ម៉ានិត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌ រួមជាមួយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌបានដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចមុខសាលាប៊ែលធី ផ្លូវលេខ១០១៩(វិថីហាណូយ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះ មានកម្លាំងចូលរួមសរុបចំនួន ៤៧នាក់ ក្នុងនោះ មន្រ្តីសាលាខណ្ឌចំនួន ០៧នាក់ កម្លាំងនគរបាលខណ្ឌចំនួន ២២នាក់ កម្លាំងកងរាជអាវុធហត្ថចំនួន ១០នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ០៨នាក់ ដោយឡែកត្រួតម៉ូតូឆ្លងកាត់ចំនួន ១៦០គ្រឿង ដោយធ្វើការឃាត់ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន ០២នាក់ ដកហូតម៉ូតូចំនួន ០២គ្រឿង រួមជាមួយថ្នាំម្ស៉ៅក្រាមពណ៌.ស ចំនួន ០២កញ្ចប់តូច ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា : ជារៀងរាល់យប់ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ តែងតែដឹកនាំកម្លាំងចុះត្រួតពិនិត្យបង្រ្កាបទប់ស្កាត់បទល្មើសនៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួនទៅតាមគោលដៅដែលបានកំណត់ ជាពិសេសមានអង្គភាពទាំងពីរ គឺ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបានដាក់កម្លាំងជិះល្បាត ២៤ម៉ោង នៅក្នុងភូមិសាស្ត្រខណ្ឌ ដើម្បីត្រួតពិនិត្យ ការពារសន្តិសុខ សុវត្ថិភាព និងបង្រ្កាបរាល់បទល្មើសៗផ្សេងៗអោយបានទាន់ពេលវេលាជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!