ព្រឹតិ្តការណ៍ថ្មីៗ

មន្រ្តីយោធាម្នាក់ស្លាប់ និងពីរនាក់ទៀតរបួសធ្ងន់ ជិះម៉ូតូ (គ្មានភ្លើង) បុកគ្នា!

2 សប្តាហ៍ មុន 49 tnn_admin

 

បាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលអោយ មន្រ្តីយោធាម្នាក់ស្លាប់និងពីរនាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងកាលពីឡើងកាលពីវេលាម៉ោង១៩និងនិង១០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ ៥៩ ចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយថា៖មុនពេលកើតហេតុមានមន្ត្រីយោធាម្នាក់ទូច គ្រត ភេទប្រុស អាយុ៥២ ឆ្នាំ(ស្លាប់) ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង (គ្មានភ្លើង) បុកម៉ូតូម៉ាក MSX ពីចំហៀង ចំណុចខាងលើបណ្តាលអោយបើកបរ ឈ្មោះ ជួន ចន្ធី ភេទប្រុស អាយុ២៥ឆ្នាំ និងអ្នករួមដំណើរឈ្មោះ សា រ៉ា ភេទស្រី អាយុ២៣ឆ្នាំ នាក់ទាំងពីររបួសរបួសធ្ងន់។

ប្រភពព័ត៌មានបានបន្តថា ជនរងគ្រោះជាមន្ត្រីយោធា (ស្លាប់) មានទីលំនៅក្នុងភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រីឯជនរងគ្រោះរបួសធ្ងន់ទាំងពីនាក់ ដូចការរៀបរាប់ខាងលើរស់នៅក្នុងឃុំជាមួយគ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងនិងជួយបញ្ជួនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុក សំពៅលូន ខេត្តបាត់ដំបង។

បច្ចុប្បន្នម៉ូតូជនរងគ្រោះទាំងពីរគ្រឿងត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកភ្នំព្រឹករងចាំការដោះស្រាយនៅពេលក្រោយ ចំណែក(សព) ជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!