ព្រឹតិ្តការណ៍ថ្មីៗ

កាត់ផ្លាក យីហោរ ប៉ាន់ណូ ផ្សាយពាណិជ្ជកម្ម ដែលមិនមានច្បាប់អនុញ្ញាត នៅមុខទីតាំផ្សារពួក

8 ខែ មុន 16 tnn_admin

ខេត្តសៀមរាប៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារនៃគណៈកម្មការសណ្តាប់ធ្នាប់ អនាមយ័ បរិស្ថានស្រុកពួក បានធ្វើការចុះកាត់ផ្លាក យីហោរ ប៉ាន់ណូ ផ្សាយពាណិជ្ជកម្ម ដែលមិនមានច្បាប់អនុញ្ញាត នៅមុខទីតាំផ្សារពួក ដែលដាក់លើដីចំណីផ្លូវធ្វើអោយខូចសណ្តាប់ធ្នាប់សាធារណៈ ដែលជាជំហានទី២ បានចំនួន ៨ស្លាក (ស្លាកទំហំតូចចំនួន ៥ និងទំហំកណ្តាលចំនួន ៣ ) ដែលជំហានទីមួយចាប់ព្រំប្រទល់ក្រុងសៀមរាបរហូតមកដល់ទីប្រជុំជនផ្សារពួក និងជំហានបន្តចាប់ពីទីប្រជុំជនផ្សារពួកដល់ព្រំប្រទល់ស្រុកក្រឡាញ់។

ជាមួយគ្នានោះអជ្ញាអរស្រុក ក៏សូមអំពាវនាវ ដល់ក្រុមហ៊ុននិងម្ចាស់ទីតាំងដែលមានបំណង់លើកស្លាកសញ្ញាផ្សាយពាណិជ្ជកម្ម និងស្លាកយីហោផ្សេងៗត្រូវសុំច្បាប់អនុញ្ញាតជាមុនសិនមុននឹងលើក៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ