ព្រឹតិ្តការណ៍ថ្មីៗ

ចាប់រំលោភ កម្មករ លក់សាច់ជ្រូក បានសម្រេច១លើក ជាប់ខ្នោះបាត់!

1 ខែ មុន 54 tnn_admin

ភ្នំពេញ៖ ឃាត់ខ្លួនបុរសល្មោភកាមម្នាក់ ក្រោយចាប់រំលោភ ស្ត្រីកម្មករ លក់សាច់ជ្រូកម្នាក់ ហើយត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនថ្ងៃទី៨ សីហា ២០១៩ ម៉ោង១៥ និង៣០នាទី នៅចំណុច ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរំលឹកដែរថា នៅវេលាម៉ោង៣ និង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៨ សីហា ២០១៩ ចំណុចភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ជនសងក្ស័យ បានចាប់រំលោភ ស្រ្តីកម្មករ លក់សាច់ជ្រូកម្នាក់បានសម្រេច១លើក។

សមត្ថកិច្ចប្រាប់អោយដឹងថា ជនសង្ស័យមាន ឈ្មោះ ឃិន សំណាង ហៅ ម៉ាន ភេទប្រុស មុខរបរលក់ដូរ មានទីលំនៅ ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែក ជនរងគ្រោះ ឈ្មោះ ឌ.ស. ន ភេទ ស្រី អាយុ២៣ឆ្នាំទីលំនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង មុខរបរ កម្មករ លក់សាច់ជ្រូក។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ