ព្រឹតិ្តការណ៍ថ្មីៗ

ប្រញាប់ ទៅមើល សាច់ញាតិ ឈឺពោះសម្រាលកូន ស្រាប់តែ…….

1 ខែ មុន 23 tnn_admin

ភ្នំពេញ  ៖ គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងដោយ  បុរសម្នាក់បើករថយន្តកូរ៉ូឡា ក្នុងល្បឿនលឿន បានជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងធ្វើឲ្យរបាំងថ្មបាក់អស់មួយកង់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤:១០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខវិទ្យាល័យ ជា ស៊ីមសាមគ្គី លើផ្លូវ២៧១ ស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង  ម៉ាកកូរ៉ូឡា ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2G-3014 ធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យវៀចក្បាលនាគអស់មួយកង់ ចំណែករថយន្តរួញមួយកំណាត់មុខ និងផ្ទុះពោង ទៅមុខលែងរួច ។

សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ស្ទឹងមានជ័យទី១  បានរៀបរាប់ប្រាប់ថា  អ្នកបើកបរ រថយន្តមិនមានរបួសនោះទេ  មូលហេតុ ដែលបើកលឿនដូច្នេះ  បើតាមសមត្ថកិច្ចបានសួរនាំនោះគឺ  អ្នកបើកបរ ប្រញាប់ប្រញាល់ ទៅមើល សាច់ញាតិ ដែលកំពុងឈឺពោះសម្រាលកូននៅមន្ទីរពេទ្យ ទើបអ្នកបើកបរបើកលឿនពេក  មិនប្រយ័ត្ន ក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ បានចុះមកដល់ចំណុចកើតហេតុ និងទាក់ទងទៅខាងជំនាញចរាចរណ៍មកវាស់វែង រួចស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ