ព្រឹតិ្តការណ៍ថ្មីៗ

ស្រាទៀតហើយ! បើករថយន្ត លឿនដូចហោះ បុករបាំងថ្ម  ក្រឡាប់រថយន្តផ្ងារជើង

1 ខែ មុន 10 tnn_admin

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តកូរ៉ូឡាមួយគ្រឿង  បោះពួយយ៉ាងលឿន  បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងាជើងច្រង៉ាង  ចំណែកម្ចាស់រថយន្តរបួសសន្លប់ស្តូកស្តឹង  ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះសង្គ្រោះទាំងយប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១  ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  នៅមុនពេលកេីតហេតុ គេឃើញបុរសម្នាក់ បេីករថយន្តម៉ាក កូរ៉ូឡា ពណ៌ស្ក រ ពាក់ស្លាកលេខភ្នំពេញ 2O-2948 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុខាងលើ ត្រង់ចំណុចផ្លូវបែកជាបួន កែងផ្លូវ១៩៣ ស្រាប់តែបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលរបាំងទ្រូងផ្លូវវៀចបន្តិច ចំណែករថយន្តក្រឡាប់ផ្ងាជើងច្រង៉ាង ដោយឡែកម្ចាស់រថយន្តរងរបួសសន្លប់ស្តូកស្តឹង  ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅជិតនោះ នាំគ្នាជួយសង្គ្រោះបឋម និងរាយការណ៍ប្រាប់កម្លាំងល្បាត  ទាក់ទងរថយន្តសង្គ្រោះមកដឹក យកទៅសង្គ្រោះផងដែរ ។

ក្រោយកើតហេតុម្ចាស់រថយន្តត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ