ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងនគរបាលខេត្តប៉ៃលិន ៨០នាក់ ពង្រឹងសមត្ថភាពបាញ់គ្រាប់ពិត

1 ខែ មុន 186 tnn_admin

ប៉ៃលិន៖ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចំនួន ៨០នាក់ ហ្វឹកហ្វឺនពង្រឹងសមត្ថភាពបាញ់គ្រាប់ពិត នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ស្ថិតក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការហ្វឹកហាត់បើគ្រាន់តែរៀនទ្រឹស្ដីនោះ មិនគ្រប់គ្រាន់នោះទេ ពោលត្រូវតែហាត់នៅទីលានជាក់ស្ដែងតែម្ដង ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពនៅពេលបំពេញការងារ តាមគោលដៅ ឬភូមិសាស្ដ្រដែលថ្នាក់ដឹកនាំប្រគល់ជូន។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា៖ ក្នុងនាមជាកងកម្លាំងនគរបាលជាតិ ត្រូវតែមាន ឆន្ទៈ ស្មោះត្រង់ជាមួយជាតិ និងប្រជាជន ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ហើយប្រឆាំងដាច់ខាតចំពោះ ក្រុមអគតិដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការធ្វើបដិវត្តន៍ពណ៌ និងល្បិចកលអាក្រក់ផ្សេងៗ ដើម្បីបំផ្លាញសន្តិភាព និងការអភិវឌ្ឍ ដែលរកបានមកដោយលំបាក។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ផ្ដោតទៅលើការរៀនសូត្រ ដើម្បីទទួលបានចំណេះ និងជំនាញគ្រប់គ្រាន់ តាមអ្វីដែលជាការចង់បានរបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល៕

បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ សិក្ខាកាមជាកម្លាំងនគរបាលទាំងអស់ ៨០នាក់ មកតាមការិយាល័យជំនាញនៃស្នងការដ្ឋាន នគរបាលខេត្ត បានធ្វើការហ្វឹកហាត់រយៈពេល ៣ខែ ដោយបង្រៀនឱ្យសិក្ខាកាមចេះប្រើប្រាស់អនុវត្តន៍ជាក់ស្តែងនូវអាវុធវែង និងអាវុធខ្លី ដោយរៀនសូត្រមេរៀនប្រើប្រាស់អាវុធបាញ់ ៣កាយវិការ គឺបាញ់ជំហរឈរ ,ជំហរ លត់ជង្គង់ និងបាញ់ជំហរក្រាប ដោយក្នុងមួយកាយវិការត្រូវបាញ់ ២គ្រាប់ លើចម្ងាយ ៥០ម៉ែត្រ។
ញ៉ឹប បូរី ប៉ៃលិន 08-08-2019

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ