ព្រឹតិ្តការណ៍ថ្មីៗ

សិក្ខាសាលា ស្តីពីការ ផ្សព្វផ្សាយ នឹងប្រមូលអ្នកស្វែងរកការងារធ្វើ នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ

4 ខែ មុន 4 តូ សុផល

ភ្នំពេញ:  នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចូលរួមជាអធិបតី ក្នុងពិធីសិក្ខាសាលា ស្តីពីការ ផ្សព្វផ្សាយ នឹងប្រមូលអ្នកស្វែងរកការងារធ្វើ នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ។

សមាសភាពចូលរួមមាន ៖
១.លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ
២.ក្រុមការងាេរ ទីភ្នាក់ងារជាតិមុខរបរ និងការងារ
៣.ប្រធានការិយាល័យ ចំណុះ -ជំនាញ ជុំវិញខណ្ឌមានជ័យ
៤.សមាជិក សមាជិកា ក្រុមប្រឹក្សា សង្កាត់ទាំង៧
៥.លោក លោកស្រី មេភូមិទាំងអស់
ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៍បានលើកឡើងនូវអំពីការផ្តល់សេវាការងារ នឹងព័ត៌មានការងារ ជូនសាធារណៈជនទូទៅដោយមិនគិតកម្រៃដូចជា៖
១.ផ្នែកនិយោជក
-ទទួលបានការផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិកដោយងាយស្រួល នឹងមានប្រសិទ្ធភាប
-ទទួលបានការគាំទ្រក្នុងការជ្រើសរើសបុគ្គលិក ជាពិសេសក្នុងការចូលរួម វេទិកាការងារ នឹងផ្តល់កន្លែងសម្ភាសន៍បុគ្គលិកនៅមួយកន្លែង
-ទទួលបានការផ្គូផ្គង នឹងបញ្ជូនអ្នកស្វែងរកការងារគ្រប់ប្រភេទតាមតម្រូវការ និងទាន់ពេលវេលា
-ទទួលបានការទីប្រឹក្សាស្តីពីការជ្រើសរើស និងគ្រប់គ្រងបុគ្គលិក
-ទទួលបានព័ត៌មានពីធនាគារទិន្នន័យស្តីពីការស្វែងរកការងារ
-ទទួលបានព័ត៌មានទីផ្សារការងារជាមូលដ្ឋានក្នុងការរៀបចំផែនការគ្រប់គ្រងធនធានមនុស្ស
២.ផ្នែកនយោជិក(អ្នកស្វែងរកការងារធ្វើ)
-ទទួលបានសេវាចុះឈ្មោះស្វែងរកការងារ កម្មសិក្សា នឹងផ្សព្វផ្សាយប្រវត្តិរូបសង្ខេប
-ទទួលបានការផ្គូផ្គង និងបញ្ជូនអោយនយោជក
-ទទួលព័ត៌មានជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល និងអាហារូបករណ៍
-ទទួលបានវគ្គបណ្តុះបណ្តាលអំការត្រៀមលក្ខណៈស្វែងរកការងារធ្វើ និងជំនាញទន់
៣.គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើងគឺដើម្បី៖
-ផ្តល់សេវាការងាេរ ព័ត៌មានទីផ្សារការងារ និងជួយចុះឈ្មោះអ្នកស្វែងរកការងារធ្វើ ដោយងាយស្រួលជូនដល់ប្រជាពលរដ្ឋទូទាំង រាជធានី-ខេត្ត
-ផ្សព្វផ្សាយអំពើសេវាការងារ និងព័ត៌មានទីផ្សារការងារ ជូនដល់អាជ្ញាធរមូលដ្ឋនអោយបានយល់ដឹង ដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងមូលរបស់ខ្លួន
-បង្កើនកិច្ចសហប្រតិបត្តិការល្អ និងកាន់តែជិតស្និទ្ធ រវាងមជ្ឈមណ្ឌលការងារ និងអាជ្ញាធរមូលដ្ឋានទូទាំង រាជធានី-ខេត្ត ដើម្បីចូលរួមលើកកម្ពស់សេវាការងារសាធារណៈ និងសម្រេចអោយបានតាមតួនាទី និងភារកិច្ចដែលមានចែងក្នុង យុទ្ធសាស្ត្រចាក់តុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ