ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់សិស្ស២នាក់ រលំដើមត្នោត មុខសាលាបឋមសិក្សា ចំបក់រង្សី

1 ខែ មុន 100 តូ សុផល

(កំពង់ឆ្នាំង) រឿងដ៍រន្ធត់កើតមានទៀតហើយ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ២០ នាទីព្រឹក ២០១៩នៅស្រុកបរិបូណ៍ត្រង់ចំណុចមុខសាលាបឋមសិក្សា ចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ មានករណីកាប់រំលំដើមត្នោតបណ្ដាលឱ្យសង្កត់សិស្សសាលាចំនួន ២ នាក់ ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

១-ឈ្មោះ សា ម៉ៃសំ ភេទស្រី អាយុ ១៤ ឆ្នាំ បានស្លាប់ ។

២-ឈ្មោះ សេន អាលី ភេទប្រុស អាយុ ១២ ឆ្នាំ រងរបួស។
អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រក់ក្រគរខេត្តពោធិសាត់។

រីឯជនសង្ស័យជាអ្នកអាដើមត្នោតមានគ្នាពីរនាក់។
១-ឈ្មោះ តុល ណាង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ។

២-ឈ្មោះ ផាន់ ជីម ភេទប្រុស អាយុ ២៦ ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីកើតហេតុជនសង្ស័យត្រូវបានកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៥០១ ឃាត់ខ្លួនបានភ្លាមៗ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ