ព្រឹតិ្តការណ៍ថ្មីៗ

ស្ងាត់ៗ​ បោកគ្រាប់បែកមួយគ្រាប់​ ក្បែរខុនដូរ​ ផ្អើលខណ្ឌចំការមន

1 ខែ មុន 276 តូ សុផល

រាជធានីភ្នំពេញ​ ៖ ស្ងាត់ៗ​! លាន់លឺដូចគ្រាប់បែកផ្ទុះ​ ផ្អើលប្រជាពលរដ្ឋភ្ញាក់ពីដំណេកចចោមរោមមើលពេញមុខខុនដូរ​ បន្ទាប់ពីមានជនសង្ស័យ បានបោកគ្រាប់បែកចំនួនមួយគ្រាប់ បណ្តាលអោយខូចខាតរថយន្ត Highlander មួយគ្រឿង និងជញ្ជាំងខុនដូរដែលនៅក្បែររងការខូចខាត ផ្អេីលដល់សមត្ថកិច្ចចុះពិនិត្យមេីលទាំងរំលងអាធាត្រ។ 

ហេតុការណ៍ផ្ទុះគ្រាប់បែកនេះបានកេីតឡេីងកាលពីវេលាម៉ោង០២:៣០នាទីរំលងអាធ្រាត្រ​ឈានចូលថ្ងៃទី៨ ខែសីហា​ ឆ្នាំ២០១៩​ នៅមុខផ្ទះលេខ៦ ផ្លូវលេខ៣១២​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ 

តាមសន្តិសុខដែលយាមនៅខុនដូរក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុខណះរូបគាត់កំពុងដេកយាមជាប់ច្រកទ្វា​ខុនដូរស្រាប់តែមានលឺសម្លេងផ្ទុះមួយគ្រាប់ នៅលេីផ្លូវមុខនិងខុនដូរពេលនោះគាត់ចេញមកមេីលឃេីញមានតែផ្សែង​ ដោយសង្ស័យមានជនមិនស្គាល់មុខបោកគ្រាប់បែក។

ក្នុងករណីនោះផងដែរធ្វេីអោយរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងដែលនៅក្បែរបែកកញ្ចក់ម្ខាង និងរបងខុនដូ រងការខូចខាតស្នាមអំបែងគ្រាប់ ខ្ទៀតត្រូវ តែហេតុការណ៍នេះមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការពិនិត្យជាក់ស្តែង ដេីម្បីបេីកការស្រាវជ្រាវរកមុខជនបង្ក យកមកផ្តន្ទាទោសតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!