ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិសខណ្ឌទួលគោក ចុះបិទទីតាំង Internet យីហោ A ៣៦៨Net ចាំមើលថ្ងៃណា បើកវិញ?

3 ខែ មុន 80 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយគណ:បញ្ជាការឯកភាពខណ្ឌទួលគោក បានចុះបង្ក្រាប Internet យីហោ A ៣៦៨Net មួយកន្លែងនៅផ្ទះលេខ៣៦៨ ក្រុមទី៣៣ ភូមិ១២ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក និងចាប់យកវត្ថុតាងពាក់ព័ន្ធល្បែងចាក់ភ្នាល់បាល់តាមអនឡាញ រួមមាន:
១-ម៉ូនីទ័រចំនួន២០គ្រឿង
២-CPU ចំនួន១៤គ្រឿង
៣-ម៉ៅ ចំនួន១៦
៤-ឃីប៊តចំនួន១៥
៥-ម៉ាស៊ីនព្រីនប៊ុង បាល់០៤គ្រឿង
៦-ធុងឆ្នោតផ្សងសំណាង១ធុង
៧-ម៉ាស៊ីនព្រីនឯកសារចំនួន០២ គ្រឿង

ក្រោយពីត្រួតពិនិត្យរួចក្រុមប្រតិបត្តិការយើងសម្រេច​ចាប់​យកវត្ថុតាងពាក់ព័ន្ធនឹងការបើកល្បែងខាងលើ យកទៅរក្សាទុកនៅសាលាខណ្ឌទួលគោក ជាបណ្ថោះអាសន្ន ។ ដោយឡែកទីតាំង​ខាងលើ​ ក្រុមប្រតិបត្តិការយើងសម្រេចបិទក្លុំបេជាបណ្ដោះអាសន្ន ។ កិច្ចប្រតិបត្តិការនេះពុំមានការឃាត់ខ្លួនមនុស្សទេ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ