ព្រឹតិ្តការណ៍ថ្មីៗ

ចូលហាងលក់គ្រឿងសង្ហារឹម ថានី ដារី បន្លំលួចលុយជាង៣ពាន់ដុល្លារ

4 ខែ មុន 46 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី៦ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ១៩ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួច (លួចយកលុយ) នៅចំណុចក្នុងហាងលក់គ្រឿងសង្ហារឹម ថានី ដារី ផ្ទះលេខ១ ផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០២នាក់ គេចខ្លួន០១នាក់ ។

ជនសង្ស័យ ០១នាក់ ឈ្មោះ សុខ ទិត្យសីហា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (មានសារធាតុញៀន) ។
ជនរងគ្រោះ  ឈ្មោះ ខៃ នីដា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងលក់គ្រឿងសង្ហារឹម ថានីដានី ស្នាក់នៅផ្ទះលេខ១ ផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់ ៖ លុយដុល្លារចំនួន ៣.៥១៥ ដុល្លារ ។

សម្ភារៈបន្សល់ទុក ៖ ម៉ូតូកង់បី ០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1HQ-2847 របស់ជនសង្ស័យ ។

ប្រភពប្រាប់ថា មុនពេលកើតហេតុ ថ្ងៃទី៤ សីហា ២០១៩ វេលាម៉ោង ប្រហែល២២ និង០០នាទី មានជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូកង់បី ១គ្រឿង មកឈប់នៅចំណុចកើតហេតុខាងលើ រួចជនមិនស្គាល់ឈ្មោះ ដែលជាបក្ខពួកជនសង្ស័យឈ្មោះ សុខ ទិត្យសីហា បានដើរចូលទៅក្នុងហាងខាងលើ បន្លំរកមើលទិញសម្ភារៈ ដោយមានសភាពស្ងាត់ជនសង្ស័យ បាន លួចយក លុយ ចំនួន ៣៥១៥ ដុល្លារ ដែលជនរងគ្រោះដាក់នៅលើតុ ឡើងជិះម៉ូតូកង់ដែលមាន ឈ្មោះ សុខ ទិត្យសីហា អ្នកនៅចាំខាងក្រៅ គេចខ្លួន រហូតដល់ថ្ងៃទី៥ សីហា ២០១៩ ពេលព្រឹក ជនរងគ្រោះដឹងថាបាត់លុយ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ។ លុះដល់ថ្ងៃទី៦ សីហា ២០១៩ វេលាម៉ោង១៩ និង៣០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ទិត្យសីហា បាននៅចំណុចតាមផ្លូវ៣៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំណែកបក្ខពួកេជនសង្ស័យម្នាក់ទៀតមិស្គាល់ឈ្មោះគេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ