ព្រឹតិ្តការណ៍ថ្មីៗ

កាត់ទម្លាក់ ខ្សែភ្លើង ខ្សែកាប តាមដងផ្លូវក្នុងក្រុងសៀមរាប ដើម្បីកែលម្អ និងលើកសោភ័ណភាពទីក្រុង

1 ខែ មុន 16 tnn_admin

ខេត្តសៀមរាប៖ គិតមកដល់ត្រឹមថ្ងៃទី០៧​ ខែសីហា​ ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះបានបន្តកាត់ទម្លាក់ ខ្សែភ្លើង ខ្សែកាបអាកាស ដេីម្បីប្តូរមកបង្កប់ក្រោមដីវិញបានចំនួន ១១ផ្លូវ​ហេីយ ក្នុងចំណោមផ្លូវទាំង១១ សម្រាប់ជំហានទី១នេះ សរុបប្រវែងមានជាង ២៤គីឡូម៉ែត្រ ក្នុងនោះមាន ដូចជាផ្លូវ លោកតាណឺយ, តំបន់ជុំវិញផាប់ស្រ្ទីត, កំណាត់ផ្លូវហ្សាដឺហ្គោល ចាប់ពីចំណុចសួនច្បារព្រះរាជដំណាក់ រហូតដល់បុរីប្រិមប្រិយ, កំណាត់ផ្លូវ ៦០ម៉ែត្រ រហូតដល់កែងផ្លូវហ្សាដឺហ្គោល, កំណាត់ផ្លូវកូម៉ៃ ចាប់ពីចំណុចផ្លូវបំបែក អ៩០ រហូតដល់វត្តថ្មី,កំណាត់ផ្លូវ ៧មករា, ផ្លូវ​ស្តុប​ឡាប៉េ​ ដល់ស្តុបទន្លេសាប​ (ស្តុបផ្សារញ៉ែ)​,​ស្តុប​ទន្លេ​សាប​ ដល់ភោជនីយដ្ឋានម្លប់ស្បូវ​ និងកំពុងបន្តកាត់ខ្សែរទី១១​ សងខាងផ្លូវជាតិលេខ​៦​ ចាប់ពីគល់ស្ពានព្រះរាជដំណាក់​ ទៅទិសខាងកេីតដល់សណ្ឋាគារអង្គរអេរ៉ា​ ។

គួររំលឹកថា ចាប់ពីខែសីហា​ ឆ្នាំ២០១៨កន្លងមក ក្រុមការងារចម្រុះដឹកនាំដោយរដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត រដ្ឋបាលក្រុងសៀមរាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, អគ្គិសនីសៀមរាប,នគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ និងក្រុមហ៊ុនប្រតិបត្តិករបម្រើសេវាទូរគមនាគមន៍ទាំងអស់ក្នុងខេត្តសៀមរាប បានចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់កាត់ទម្លាក់បណ្តាញខ្សែកាប្លិ៍លើអាកាសចុះមករត់ក្រោមដីវិញ សម្រាប់ជំហានទី​១​ និងមានគម្រោងបន្តអនុវត្តជំហានទី២​ បន្តទៀត​ នៅចុងឆ្នាំ២០១៩​នេះ​ ដេីម្បីកែលម្អសោភ័ណភាពក្រុងសៀមរាបទាំងមូល​ឲ្យមានភាពស្រស់បំព្រង​សមជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ​ ប្រកបដោយភាពទាក់ទាញ​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!