ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ដែលជាប់ ក្នុងស្រទាប់ថ្ម នៅស្រុកភ្នំព្រឹក ជួយសង្រ្កោះរួចផុតពីគ្រោះថ្នាក់ហើយ

1 ខែ មុន 47 tnn_admin

ខេត្តបាត់ដំបង ៖ នៅពេលនេះវេលាម៉ោងប្រមាណ១៨និង៣០នាទីមុននេះបន្តិច ថ្ងៃពុធ ៧ កើត ខែ ស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែ សីហា ឆ្នាំ២០១៩បុរសឈ្មោះសិន បូរ៉ាភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិទួលឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជាជនរងគ្រោះជាប់កៀបក្នុងរូងភ្នំរយៈពេល០៣ថ្ងៃហើយ រហូតមកទល់ម៉ោងនេះជនរងគ្រោះត្រូវបានជួយសង្រ្គោះឲ្យរួចផុតពីគ្រោះថ្នាក់ហើយ ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ០៣ខែ សីហា ឆ្នាំ ២០១៩ បុរសឈ្មោះ សិន បូរ៉ា បានចេញពីផ្ទះទៅរកកើបអាចមន៍ប្រចៀវនៅក្នុងរូងភ្នំមួយឈ្មោះ (ភ្នំហុងទឹក )ស្ថិតនៅភូមិ ហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ នៅពេលដែលបុរសរូបនេះចាកចេញទៅ ក៏បាត់ដំណឹងរហូតព្រោះពេលចាក ចេញទៅនោះបុរសរូបនេះមិនបានប្រាប់ប្រពន្ឋកូនឬក្រុមគ្រួសារបានដឹងនោះទេ ហើយនៅពេលដែលមិននឃើញបុរសរូបនេះវិលត្រឡប់ មកលំនៅដ្ឋានវិញ ក្រុមគ្រួសារ និងអ្នកជិតខាងបានស្វះស្វែងដើររក តែមិនបានជួបប្រទះបុរសនេះសោះ រហូតដល់យប់ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៩ ទើបបានប្រទះឃើញបុរសរូបនេះ កៀបជាប់នៅក្នុងរូបភ្នំខាងលើ ហើយសកម្មភាពជួយសង្រ្គោះបានចាប់ផ្តើមអនុវត្តនៅវេលាព្រឹកព្រលឹមថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៩នេះ ។
សូមបញ្ជាក់ថា ក្នុងសកម្មភាពជួយសង្រ្គោះនេះ មានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងកងកម្លាំងខេមរភូមិន្ទ អាវុធហត្ថ សមត្ថកិច្ចពាក់ព័ន្ឋ និងប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ។
នេះគឺជាបញ្ហាថ្មីមួយទៀតដែលជាបន្ទុករបស់សមត្ថកិច្ច នគរបាលមូលដ្ឋាន ក្នុង ការណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានបានយល់ដឹងអំពីគ្រោះថ្នាក់ និងផលវិបាកនៃការចេញ ចូលទៅក្នុងល្អាងឬរូងភ្នំ ដែល មានក្នុងមូលដ្នឋាខ្វះការប្រុងប្រយ័ត្នជាហេតុនាំបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ