ព្រឹតិ្តការណ៍ថ្មីៗ

ចូលកើបអាចម៌ប្រជៀវ! ស្រាប់តែគៀបខ្លួនជាប់ក្នុងរូងភ្នំផ្អើលអស់អ្នកស្រុកភ្នំព្រឹក

1 ខែ មុន 59 tnn_admin

បាត់ដំបង៖បុរសម្នាក់បានចុះទៅក្នុងរូងភ្នំដើម្បីកើបយកអាចម៌ប្រជាមកលក់និងធ្វើជី ពេលចេញមកវិញស្រាប់តែគៀបជាប់ក្នុងរូងភ្នំ។

ជនរងគ្រោះឈ្មោះ ស៊ុម បូរា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះបានបាត់ខ្លួនកាលពីថ្ងៃអាទិត្យទី៤ ខែសីហា ឆ្នាំ២០១៩ លុះមកដល់ម៉ោង២០និង០០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ប្អូនប្រុសរបស់លោកបានរកឃើញនៅចំណុចរូងភ្នំហុង ស្ថិតក្នុងភូមិហុង ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចនិងប្រជាពលរដ្ឋកំពុងជួយសង្គ្រោះ រហូតមកទល់ពេលនេះនៅមិនទាន់ជួយសង្រ្គោះ បាននៅឡើយដោយសារសមត្ថកិច្ចមានការពិបាកនិងកំពុងរកវិធីសាស្រ្តដើម្បីជួយយកមនុស្សចេញបើទុកយូរជនរងគ្រោះអាចនឹងស្លាប់ជាក់ជាមិនខាន៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់