ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តបុកចំពេញទំហឹង របួសធ្ងន់!

2 សប្តាហ៍ មុន 17 tnn_admin

ភ្នំពេញ  ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យបន្ទាប់ពីធ្វើដំណើរតាមម៉ូតូតែម្នាក់ឯងស្រាប់តែមានរថយន្តមួយគ្រឿងទៀតមកបុកចំពេញទំហឹង ហេតុការណ៍នេះបានកើតមានឡើងនៅវេលាម៉ោង១១:២០នាទីយប់ ថ្ងៃទី០៦ ខែសីហាឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវ២៨៧ កែងផ្លូវ៥៦០ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ  បុរសរងគ្រោះបានបេីកម៉ូតូមួយគ្រឿង  ម៉ាក  Wave-i ពាក់ស្លាកលេខភ្នំពេញ  1S-3463 បានធ្វើដំណើរតាមផ្លូវ២៨៧ ក្នុងល្បឿនលឿនល្មម  លុះមកដល់ចំណុចកើតហេតុ កែងផ្លូវ៥៦០  ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ប្រភេទរថយន្ត  ២កឹប ពាក់ស្លាកលេខ 5451 ពណ៍ស  បើកមកបុកចំពេញដំណឹងបណ្ដាលឲ្យជនរងគ្រោះខ្ទាយបោកនឹងថ្នល់ រងរបួសធ្ងន់តែម្តង ភ្លាមៗនោះ រថយន្តបង្កក៏បានបន្ថែមល្បឿន បើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុរាយការណ៍ប្រាប់សមត្ថកិច្ចហៅរថយន្តគិលានសង្គ្រោះដឹកអ្នករបួសយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បច្ចុប្បន្នក្រោយពេលកើតហេតុ  ម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ  ចុះមកដឹក យកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំឲ្យក្រុមគ្រួសារជនរងគ្រោះមកដាក់ពាក្យបណ្ដឹង ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!