ព្រឹតិ្តការណ៍ថ្មីៗ

ចិនថយរថយន្ត ទៅបុករថយន្ត PRIUS ចុងក្រោយលើកដៃសំពះអរគុណដល់សមត្ថកិច្ច ដែល…

2 សប្តាហ៍ មុន 133 tnn_admin

ភ្នំពេញ  ៖ គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងដោយ  ជនជាតិចិន មួយក្រុម  បើករថយន្ត ឡិចស៊ីស  RX300 មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ  2AT-8925 ថយក្រោយ  មិនប្រយ័ត្ន  បានទៅបុកប៉ះរថយន្ត  PRIUS ពាក់ស្លាកលេខភ្នំពេញ  2AW-7113 របស់យុវតី ម្នាក់ បណ្ដាលឲ្យរងការខូចខាត ផ្នែកខាងមុខ យ៉ាងដំណំ  បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ  រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះជួយ អន្តរាគមន៍ ផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១១:៣៥នាទីយប់  ថ្ងៃអង្គារិ៍  ទី៦  ខែសីហា  ឆ្នាំ២០១៩នេះ នៅចំណុចមុខ ស្តុបនាគបាញ់ទឹក  ផ្លូវសុរាម្រិត  កែងផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា  នៅមុនពេលកើតហេតុ  គេឃើញជនជាតិចិន មួយក្រុម  បើករថយន្ត ឡិចស៊ីស  RX300 មួយគ្រឿង  ពាក់ស្លាកលេខភ្នំពេញ  2AT-8925 មកឈប់នៅចំណុចកើតហេតុខាងលើនេះ  ហើយក៏មាននារីម្នាក់បើករថយន្ត មួយគ្រឿង  ម៉ាក TOYOTA PRIUS ពាក់ស្លាកលេខភ្នំពេញ  2AW-7113 រួមដំណើរដោយបុរសនារី៣នាក់ទៀត  បានបើក មកឈប់នៅខាងក្រោយ  រថយន្តរបស់ជនជាតិចិន ប្រហែល៣ម៉ែត្រ  និងអែបជាប់ ចិញ្ចើមផ្លូវ  ហើយជនជាតិចិនទាំងនោះ បានចុះពីលើរថយន្តដើម្បីដូរគ្នាបើករថយន្តវិញ  មួយសន្ទុះក្រោយមក ស្រាប់តែឃើញបើករថយន្តថយក្រោយ  ក៏ជ្រុលទៅប៉ះរថយន្ត  PRIUS បណ្ដាលឲ្យរងការខូចខាត ផ្នែកខាងមុខ យ៉ាងដំណំ  ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ  រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះជួយ អន្តរាគមន៍ ផងដែរ ។

ភ្លាមៗនោះ គេឃើញ សមត្ថកិច្ចមូលដ្ឋាន  បានចុះមកដល់  រួចឲ្យភាគីទាំងសងខាង  ធ្វើការដោះស្រាយគ្នា មួយជំហ៊ានសិន  ដោយនារីម្ចាស់រថយន្ត PRIUS ទាមទារ អោយ ជនជាតិចិន នោះសងសំណង  ជួសជុល រថយន្ត របស់នាង  ដោយមានសមត្ថកិច្ចជួយបកប្រែ អោយផងដែរ  បើភាគីខាងជនជាតិចិន ដែលបើករថយន្តបង្ក យល់ព្រមសងថ្លៃខូចខាត ចំនួន ១០០ដុល្លារ  នៅចំពោះមុខសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋ  ហើយនារីរូបស្រស់ម្ចាស់រថយន្ត PRIUS ក៏ទទួលយក ដើម្បីបញ្ចប់រឿងផងដែរ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ  នារីរូបស្រស់វ័យក្មេងម្នាក់  ម្ចាស់រថយន្ត  បានលើកដៃសំពះ ថ្លែងអំណរគុណ ដល់ កម្លាំងសមត្ថកិច្ច  ដែលបានចុះមកជួយសម្របសម្រួល  ក្នុងហេតុការណ៍នេះផងដែរ ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!