ព្រឹតិ្តការណ៍ថ្មីៗ

ចាប់រំលោភក្មេងស្រី សិស្សសាលា មិនទាន់គ្រប់អាយុ ត្រូវប៉ូលិស ឃាត់ខ្លួន

1 ខែ មុន 69 tnn_admin

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី រំលោភសេពសន្ថវ លើក្មេងស្រីសិស្សសាលាមិនទាន់គ្រប់អាយុកាលពីថ្ងៃទី១៩ កក្តដា ២០១៩ ម៉ោង១៦ និង០០នាទី ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់អោយដឹងថា ជនសង្ស័យឈ្មោះ ឆេង ម៉ុក ភេទប្រុអាយុ២១ឆ្នាំ មុខរបរជាងដេរពូក ស្នាក់នៅភូមិភូមិទួលត្នោត ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ធៀង គ .ល ភេទស្រីអាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទួលត្នោត ស្រុកអង្គស្នួល ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ