ព្រឹតិ្តការណ៍ថ្មីៗ

ចូលចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ ដល់ក្នុងបន្ទប់ជួល

2 ខែ មុន 122 tnn_admin
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីរួមភេទជាមួយក្មេងស្រីអនីតិជន ខណៈដែលទើបស្គាល់ស្រឡាញ់គ្នាបាន២ថ្ងៃ

សាច់ញាតិខាងស្រីប្តឹងចោទប្រកាន់រួមភេទជាមួយអនីតិជន បានសម្រេច២ដង កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៦ ខែសីហាឆ្នាំ២០១៩ នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ជនជាប់ចោទឈ្មោះ ម៉េង ឌឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ កើតហេតុ ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ស ស ភ អាយុទើប១៤ឆ្នាំ រស់នៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
តាមសម្តីយុវជនជាប់ចោទបានឲ្យដឹងថា ខ្លួនធ្លាប់ស្គាល់នារីខាងលើ យូរហើយ ទើបតែរយៈពេល២ថ្ងៃមុនកើតហេតុ ក៏ចាប់ចិត្ត សុំស្នេហ៍ សុំស្រឡាញ់ ជាគូរសង្សារ ហើយភាគីខាងស្រី គ្រាដែលបងប្អូន ក្រុមគ្រួសារមិននៅផ្ទះ ក៏បានហៅបបួលខ្លួនទៅដេកលេង ស្នេហាទើបតែកកើតឡើង២ថ្ងៃ វិវឌ្ឍន៍លឿនណាស់ ឈានដល់រួមភេទ បានសម្រេច២ដង លុះនៅយប់ថ្ងៃទី០៦ ខែសីហាម្សិលមិញ បងស្រីវិលមកទាន់ ដឹងរឿងប្តឹងប៉ូលិសចាប់ខ្លួន ។
តាមនគរបាលបានឲ្យដឹងថា ផ្អែកលើបណ្តឹងពីបងស្រីរបស់ក្មេងស្រី សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ជាប់ពាក់ព័ន្ធរំលោភសេពសន្ថវៈ ជាមួយក្មេងស្រីអនីតិជន ។
ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ១ សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ