ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យ ២៥នាក់ ត្រូវប៉ូលិសសែនសុខ ចាប់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីផ្សេងគ្នា!

1 ខែ មុន 69 tnn_admin

ភ្នំពេញ៖ អនុវត្តនតាមបទបញ្ជាដ៍ម៉ឺងម៉ាត់ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្មំពេញនិង លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បញ្ជាអោយកម្លាំងរបស់ខ្លួន ធ្វើការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ចាប់បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិវិធី ជាក់ស្តែងនាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យ២៥នាក់ ទៅតុលាការ

១. ករណី រក្សាទុកគ្រឿងញៀន ១៣នាក់

២. ករណីប្រាស់គ្រឿងញៀន ៧នាក់

៣. ករណីចោរកម្ម (លួច) ៤នាក់

៤. ករណី កាន់កាប់ដាវ (អាវុធខុសច្បាប់) ម្នាក់ 

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បញ្ជាក់ប្រាប់ TNN ថា ដោយគោរព និងអនុវត្ត តាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព កម្លាំងនគរបាលខណ្ឌសែនសុខ នៅតែបន្តសហការ ចេញល្បាតតាមដងផ្លូវ កន្លែងធ្វើអាជីវកម្ម និងទីប្រជុំជន ជូនប្រជាពលរដ្ឋ ទោះស្ថិតក្នុងភាពលំបាកយ៉ាងណាក៏ដោយ នៅបន្តជាប្រចាំ ដោយមិនគិតពីការនឿយហត់ឡើយ ទាំងយប់ទាំងថ្ងៃ ហាលថ្ងៃ ហាលភ្លៀង ព្រោះថា សេចក្តីសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ គឺជាកត្តាចម្បងបំផុតដែលកងកម្លាំង ត្រូវចាំបាច់ត្រូវធ្វើ អោយខានតែបាន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!