ព្រឹតិ្តការណ៍ថ្មីៗ

បាបកម្ម! ចាប់បានហើយ បុរស កាប់សម្លាប់ប្រពន្ធ​យ៉ាងសាហាវ​

3 ខែ មុន 119 តូ សុផល

ខេត្តក្រចេះ ៖ ជនសង្ស័យដែលត្រូវជាប្ដី បានសម្លាប់ប្រពន្ធកាលពី២ថ្ងៃមុន នៅខេត្តក្រចេះ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការស្រាវជ្រាវ តាមប្រម៉ាញ់រក រហូតសហការគ្នាឡោមព័ន្ធចាប់បានខ្លួនហើយ នៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកសណ្ដាន់ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

សូមរំលឹកថា ជនសង្ស័យជាប្តីមានឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ អាយុ៣១ឆ្នាំ បានយកកាំបិតផ្គាក់ កាប់សម្លាប់លើស្រ្តីរងគ្រោះ ជាប្រពន្ឋឈ្មោះ គង់ ស្រីទូច អាយុ២៧ឆ្នាំ រួចអូសសាកសពទម្លាក់ចោលក្នុងទឹកប្រឡាយ នៅក្បែរផ្លូវលំមួយកន្លែង ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ខណៈពេលជិះម៉ូតូទៅទិញបង្អែម ពេលត្រឡប់មកផ្ទះវិញ តាមផ្លូវត្រង់ចំណុចផ្លូវលំ ច្រកចូលផ្ទះ ត្រូវបានជនសង្ស័យជាប្ដី យកកាំបិតផ្គាក់លបកាប់ជាច្រើនកាំបិត ត្រូវចំបំពង់ក និងកញ្ចឹងក រួចទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមតែម្តង បានកេីតឡេីងនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ កាលពីវេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ។

ជនរងគ្រោះឈ្មោះ គង់ ស្រីទូច ភេទស្រី អាយុ២៧ឆ្នាំ (ត្រូវជាប្រពន្ធ)។ ជនសង្ស័យឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំ (ត្រូវជាប្តី) អ្នកទាំងពីរ មានទីលំនៅកន្លែងកើតហេតុខាងលើ។ កន្លងមកអ្នកទាំងពីរ មានជម្លោះរកាំរកោស ក្នុងគ្រួសាររហូតដល់ឈ្មោះ គង់ ស្រីទូច សម្រេចចិត្តដាក់ពាក្យបណ្តឹងសុំលែងលះគ្នា ប៉ុន្តែឈ្មោះ សំ សុភ័ក្ត្រា ពុំយល់ព្រមឡើយ។ លុះនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងជាង៧យប់ ជនរងគ្រោះឈ្មោះ គង់ ស្រីទូច ជិះម៉ូតូទៅទិញបង្អែម ពេលត្រឡប់មកផ្ទះវិញ តាមផ្លូវត្រង់ចំណុចផ្លូវលំ ច្រកចូលផ្ទះ ត្រូវបានជនសង្ស័យជាប្ដី យកកាំបិតផ្គាក់កាប់ជាច្រើនកាំបិត ត្រូវចំបំពង់ក និងកញ្ចឹងក រួចទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះធ្វើកោសល្យវិច្ឆ័យ និងធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី តែក្រោយពេលគេចខ្លួនមិនបានប៉ុន្មានផង ជនសង្ស័យត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការស្រាវជ្រាវ តាមប្រម៉ាញ់រក រហូតសហការគ្នាឡោមព័ន្ធចាប់បានខ្លួនហើយ ពេលនេះនៅមិនទាន់ដឹងពីមូលហេតុអ្វី បានជាជនសង្ស័យដាច់ចិត្តសម្លាប់ប្រពន្ធបែបនេះនៅឡើយនោះទេ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ