ព្រឹតិ្តការណ៍ថ្មីៗ

លាន់លឺដូច រន្ទះ! បុករបាំងថ្ម ពុះចែកផ្លូវ

1 ខែ មុន 19 tnn_admin

រាជធានីភ្នំពេញ  ៖ គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងដោយ  រថយន្តកូរ៉ូឡា មួយគ្រឿង  បោះពួយក្នុងល្បឿនយ៉ាងលឿនស្រាប់តផ្ទុះកង់មុខខាងឆ្វេង រេចង្កូត  ទៅបុករបាំងថ្ម  ពុះចែកផ្លូវ លាន់លឺដូចរន្ទះ  បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេច ចំហៀងខាងឆ្វេង និងបាក់កាឡេ និងបណ្ដាលឲ្យរបាំងថ្ម វៀចចេញពីទ្រុងទ្រាយដើមបន្តិចបន្តួចប៉ុណ្ណោះ  និងមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ  បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ  រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍  ។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបានកើតឡើងកាលពីវេលាម៉ោង ៣:២០នាទីទាបភ្លឺ  ឈានចូលថ្ងៃទី៦  ខែសីហា  ឆ្នាំ២០១៩នេះ  នៅចំណុចមុខ ស្ថានីយបូមទឹក បឹងត្របែក  លើកំណាត់ផ្លូវ២៧១  ភូមិ៧ សង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។

 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉ូឡាមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2E-8640 បើកបរដោយបុរសវ័យចំណាស់ម្នាក់ រួមដំណើរជាមួយប្រពន្ធនិងកូនម្នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនគួរសម លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបែកកង់ផ្នែកខាងមុខ ទើបធ្វើឲ្យរេចង្កូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ របាំងថ្ម វៀចចេញពីទ្រុងទ្រាយដើមបន្តិចបន្តួចប៉ុណ្ណោះ  និងមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ  ចំណែកឯរថយន្តបានបន្តដំណើរទៅមុខទៀតប្រហែល 30 ម៉ែត្រ  បើកទៅមុខលែងរួច បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលទាំងយប់។

 

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ បានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ នៃអធិការដ្ឋានខណ្ឌមានជ័យ ចុះមកធ្វើការត្រួតពិនិត្យ និងយករថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ