ព្រឹតិ្តការណ៍ថ្មីៗ

កោះអញ្ជើញ ម្ចាស់រណ្តៅដី និងម្ចាស់ឡានដឹក ដី ថ្ម ខ្សាច់ ប្រជុំ ម្តង!

3 ខែ មុន 310 tnn_admin

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ​ ៦កើត​ ខែស្រាពណ៌​ ឆ្នាំកុរ​ ឯកស័កព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ២០១៩​ នេះលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំកិច្ចប្រជុំរវាងអាជ្ញាធរ ខណ្ឌ-សង្កាត់ ជាមួយម្ចាស់រណ្តៅដី និងម្ចាស់ឡានដឹកដី ថ្ម ខ្សាច់ នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល ក្នុងគោលបំណងបំរើផលប្រយោជន៍​ និងគោលដៅរួមគ្នាក្នុងការអភិវឌ្ឍន៍មូលដ្ឋាន​ ប្រកបដោយសុខដុមនីយកម្ម​។

ជាលទ្ធផលអង្គប្រជុំបានសម្រេចដូចខាងក្រោម៖

១-មិនអនុញ្ញាតឲ្យរថយន្តដឹកដីចរាចរនៅលើផ្លូវចាប់ពីម៉ោង ៦.០០ នាទី ដល់ ម៉ោង ៧.០០ នាទី ព្រឹក
២-អនុញ្ញាតឲ្យចរាចរដឹកអាចមន៍ដី ថ្មី ខ្សាច់ បាន ចាប់ពីម៉ោង ៧.៣០នាទី ដល់ម៉ោង ១៧.០០ នាទី
៣- អ្នកបើកបរ មិនត្រូវបើកបរលើសល្បឿន ៣៥គីឡូម៉ែត្រ/ម៉ោង នោះទេ
៤-ម្ខាស់រណ្តៅដីត្រូវផ្អាកការជីកដីនៅម៉ោង ១១ និង ០០ នាទី ដល់ម៉ោង ១២និង០០នាទី
៥-ការកំណត់ពេលវេលាជីកយកអាចមន៍ដី និងការដឹកជញ្ជូនខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ តទៅ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ