ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់បុរស២នាក់ ករណី រក្សាទុក គ្រឿងញៀន

3 ខែ មុន 16 tnn_admin

ភ្នំពេញ៖ នៅថៃ្ងទី៦ ខែសីហា ឆាំ្ន២០១៩ វេលាម៉ោង១៤:១០នាទី កំលាំងនគរបាលប៉ុសិ៍្តរដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះប្រតិបតិ្តការបង្រ្កាប និងល្បាតការពារសុវត្ថិភាពនៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលេខ១១០ ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ
១-ឈោ្មះ មឿន សុខា ហៅ ខា ភេទប្រុស អាយុ២៨ឆាំ្ន ជនជាតិខែ្មរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

២-ឈោ្មះ ញៀន ម៉ាប់ ហៅ ម៉ាប់ ភេទប្រុស អាយុ២៣ឆាំ្ន ជនជាតិខែ្មរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៩ ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងដែលបានចាប់យក
ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន០១កញ្ចប់តូច និងម៉ូតូមួយគ្រឿងម៉ាកៈ HONDA DREAM C125 ស៊េរី2017 ពណ៌ខៅ្ម ពាក់ស្លាកតាកែវ 1N-6785 ដែលមានលេខតួ និងលេខម៉ាស៊ីនៈ 9822404 ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានកំលាំងនគរបាលប៉ុសិ៍្តរដ្ឋបាលផ្សារដេប៉ូទី៣ បានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ