ព្រឹតិ្តការណ៍ថ្មីៗ

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ ចុះដឹកនាំកម្លាំងចុះកាយសំរាម ក្នុងប្រឡាយ ស្របបណ្តោយផ្លូវជាតិលេខ៤

1 ខែ មុន 17 តូ សុផល

ភ្នំពេញ: នៅរសៀលថ្ងៃទី០៦ ខែសីហា​ ឆ្នាំ២០១៩  លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ដឹកនាំកម្លាំងចុះកាយសំរាម ដែលនៅក្នុងប្រឡាយ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ឆ្លៀតឱកាស ដឹកនាំកម្លាំងមន្ត្រីសាលាសង្កាត់ ប្រជាការពារ ចុះការស្រង់ បារសំរាមចេញពីប្រឡាយ ត្រង់ចំណុចប្រឡាយ អមផ្លូវជាតិ សម្រួលមុខផ្លូវទឹកហូរ និង សម្អាតបរិស្ថាន ដើម្បីប្រជាពលរដ្ឋទាំងអស់គ្នា។

អណ្តូងលូ ប្រឡាយមេ ត្រង់ចំណុចខាងលើ ពុំមានគម្រប ងាយនឹងសំរាម ហើរ ប៉ើង ធ្លាក់ចូល ហើយម្យ៉ាងវិញទៀតបើមានភ្លៀងធ្លាក់វិញ ធ្វើឲ្យសំរាម ហូរធ្លាក់តាមទឹក ប្រមូលផ្តុំកកកុញពេញប្រឡាយ ជាហេតុងាយប្រឈមនឹងកកស្ទះមុខទឹកហូរ ទើបនៅ រសៀលនេះអាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោកចៅសង្កាត់ និង មន្ត្រីសាលាសង្កាត់ ឆ្លៀតពេល ចុះកាយ បារ ស្រង់សំរាម ទាំងនោះចេញពីប្រឡាយ ។

អាជ្ញាធរអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ចេះវេចខ្ចប់សំរាម ចង ច្រកថង់ឲ្យបានត្រឹមត្រូវ ជៀសវាង បោះចូលក្នុងប្រឡាយ ដាក់មាត់ប្រឡាយ ធ្វើឲ្យប៉ើងធ្លាក់ចូល គួរចូលរួមថែរក្សា ដើម្បីបរិស្ថានស្អាតទាំងអស់គ្នា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ