ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ ម៉ូតូដែលកែច្នៃដាក់បំពង់ស៉ីមាំងបំពងសម្លេង លឺប្រែនៗខ្លាំងៗ

1 ខែ មុន 18 តូ សុផល

ក្រុងសៀមរាប: នៅព្រឹកថ្ងៃទី ៦ខែសីហាឆ្នាំ២០១៩នេះ បន្ទាប់ពីទទួល បានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិ និងដោយមានការឯកភាព ពីលោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រង៉ែ បានឃាត់ និងធ្វើការអប់រំណែនាំ ម្ចាស់ម៉ូតូ០១គ្រឿង ដែលបំពាក់ បំពង់ស៊ីម៉ាំង ខុសបច្ចេកទេស នៅភូមិកសិកម្ម សង្កាត់ ស្រង៉ែ ក្រុង សៀមរាប អោយយកបំពង់ស៊ីម៉ាំងដើម មកបំពាក់តាមលក្ខណះបច្ចេសទេសដើមវិញ ។

យុវជនជាម្ចាស់ម៉ូតូ ខាងលើនេះ បន្ទាប់ពី មន្ត្រីនគរបាលមូលដ្ឋានយើង បានធ្វើការអប់រំណែនាំ ហើយសាមីខ្លួនបានយក បំពង់ស៊ីម៉ាំងដើម មកបំពាក់តាមលក្ខណះបច្ចេសទេសដើមវិញហើយនោះ ត្រូវបានអញ្ញាត អោយត្រឡប់ទៅផ្ទះវិញហើយរួមជាមួយម៉ូតូផងដែរ ។

សូមជម្រាបថា សកម្មភាពខាងលើនេះ នឹងត្រូវបាន មន្ត្រីនគរបាលក្រុងសៀមរាប អនុវត្តជាប្រចាំ ដើម្បីឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ