ព្រឹតិ្តការណ៍ថ្មីៗ

ប្រើកាំបិតផ្គាក់កាប់សម្លាប់ប្រពន្ធ រួចអូសសពទម្លាក់ទឹកប្រឡាយ

3 ខែ មុន 103 តូ សុផល

(ខេត្តក្រចេះ) នគរបាលព្រហ្មទណ្ឌខេត្តក្រចេះ កំពុងតែស្វែករកស្រាវជ្រាវចាប់ខ្លួនបុរសកំណាចជាប្តីដែលមានឈ្មោះសំ សុភ័ក្ត្រា ហៅភ័ក្ត្រ អាយុ៣១ឆ្នាំក្រោយពីជននេះមានចិត្តសាហាវព្រៃផ្សៃ បានយកកាំបិតផ្គាក់កាប់សម្លាប់លើស្រ្តីរងគ្រោះជាប្រពន្ឋឈ្មោះគង់ ស្រីទូច អាយុ២៧ឆ្នាំ ស្ទើរដាច់.ក ស្លាប់នៅនិងកន្លែង រួចក៏អូសសាកសពទម្លាក់ចោលក្នុងទឹកប្រឡាយនៅក្បែរផ្លូវលំមួយកន្លែងក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ នៅពេលដែលស្រ្តីរងគ្រោះ កំពុងជិះម៉ូតូត្រឡប់ពីទិញបង្អែមពីផ្សារកាលពីព្រលប់ថ្ងៃទី៥ ខែសីហា ។

នៅមិនទាន់មានប្រភពព័ត៌មានជាក់លាក់ណាបញ្ជាក់ឲ្យច្បាស់ពីដើមចមដែលឈានឲ្យមាន អំពើឃាតកម្មកាប់សម្លាប់រវាងប្តីទៅលើប្រពន្ឋនេះថា បណ្តាលពីមូលហេតុអ្វីនៅឡើយនោះទេ ខណះ ស្រ្តីជាប្រពន្ឋបានស្លាប់ ចំនែកឯបុរសជាប្តីកំពុងតែគេចខ្លួននៅមិនទាន់ចាប់បានឡើយ។

អធិការនគរបាលក្រុងក្រចេះ លោកវរសេនីយ៍ឯក នេត លីន បានឲ្យដឹងថា ជនដៃដល់ជាប្តីបានគេចខ្លួនក្រោយពីបង្កហេតុការកាប់សម្លាប់លើប្រពន្ឋរួចមក ដោយនគរបាលកំពុងតែស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោស។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ