ព្រឹតិ្តការណ៍ថ្មីៗ

សាហាវ ប្រើកណ្តាប់ដៃ វាយសម្លាប់ ស្ត្រីម្នាក់

3 ខែ មុន 84 តូ សុផល

ភ្នំពែញ: ឃតខ្លួនជនសង្ស័យម្នាក់ករណី ឃាតកម្មគិតទុកមុន ប្រព្រឹត្តិនៅថ្ងៃទី ៦ សីហា ២០១៩វេលាម៉ោង និង១០នាទីរំលងអាធ្រាតនៅក្នុងផ្ទះលេខ ១៨ ផ្លូវ៤៨កា ក្រុមទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យមានឈ្មោះ ផង់ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកលើកអីវ៉ាន់ ស្នាក់នៅបច្ចុប្បន្ន ផ្ទះលេខ ១៨ ផ្លូវ៤៨កា ក្រុមទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
(ឃាត់ខ្លួនថ្ងៃទី០៦ សីហា ២០១៩ វេលាម៉ោង៤និង០០នាទី ទាបភ្លឺ)

ជនរងគ្រោះឈ្មោះ នុយ វណ្ណារី មុខរបរនៅផ្ទះស្នាក់នៅបច្ចុប្បន្ន ផ្ទះលេខ ១៨ ផ្លូវ៤៨កា ក្រុមទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ស្លាកស្នាមបន្សល់ទុក៖ រង្វង់ភ្នែកខាងស្តាំ ជាំហើម , ជាំហើមថ្គាមខាងឆ្វេង , ស្នាមជាំហើមលើបបូរមាត់មានដាច់សាច់រយះមួយកន្លែង ទំហំ2.5cm x3cm , ស្នាមជាំហើយនៅដៃឆ្វេងផ្នែកខាងក្រោយ , ច្រមុះកំពិតចូលទៅក្នុង មានឈាមចេញតាមរន្ធច្រមុះខាងឆ្វេង។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ